កីឡា
សប្តាហ៍ទី១ ស្ថិតិ៦រឿងក្នុងលីគកំពូលកម្ពុជារដូវកាលថ្មី
ការប្រកួតសប្តាហ៍បើកឆាកខេមបូឌាព្រីមៀរលីគរដូវកាល២០២៣-២៤ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដោយក្រុមនីមួយៗពិតជាធ្វើបានល្អ និងមិនងាយធ្វើឲ្យដៃគូម្ខាងរកគ្រាប់បាល់បានស្រួលៗនោះទេ។
សម្រាប់ការប្រកួតទាំង៥គូមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលជាស្ថិតិក្នុងសប្តាហ៍ទី១។
គ្រាប់បាល់
គ្រាប់បាល់បានកើតមានឡើង១៧គ្រាប់សម្រាប់សប្តាហ៍ទី១នេះ។ គ្រាប់បាល់ទាំងនោះមានដូចជា ក្រសួងការពារជាតិ ០-២ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន ២-១ បឹងកេត, អាយអេសអាយ ដង្កោសែនជ័ន ១-០ អង្គរថាយហ្គឺរ, វិសាខា ២-០ គិរីវង់សុខសែនជ័យ និងខេត្តព្រៃវែង ៤-៥ ណាហ្គាវើលដ៍ដែលបានក្លាយជាការប្រកួតមានគ្រាប់បាល់កើតឡើងច្រើនជាងគេ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/Army-0-2-Preah-Khan-Svay-Rieng-Cambodian-League-5.08.2023-kpt-news-19-2-1024x683.jpg)
គ្រាប់បាល់លឿនជាងគេ
ខ្សែប្រយុទ្ធរបស់ណាហ្គាវើលដ៍ Cristian បានក្លាយជាកីឡាកររកបានគ្រាប់បាល់លឿនជាងគេ និងជាគ្រាប់បាល់បើកឆាកក្នុងសប្តាហ៍ទី១ បន្ទាប់ពីស៊ុតចូលក្រុមខេត្តព្រៃវែង នៅនាទីទី៥។
ហែតទ្រីក
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marques Marcio របស់ណាហ្គាវើលដ៍បានក្លាយជាកីឡាករទី១ដែលបានរកគ្រាប់ហែកទ្រីក (៣គ្រាប់) មុនគេ និងរកបាននៅក្នុងសប្តាហ៍ទី១នៅពេលរូបគេស៊ុតចូលក្រុមខេត្តព្រៃវែង នៅនាទីទី៦ ១៩ និង២៩។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/cristian-and-marcio4-1024x683.jpg)
កាតលឿង
ការប្រកួតទាំង៥គូត្រូវបានអាជ្ញាកណ្តាលចាយកាតលឿងពិន័យលើកីឡាចំនួន១៨សន្លឹក ក្នុងនោះជំនួប ព្រៃវែង និង ណាហ្គាវើលដ៍ ២សន្លឹក, វិសាខា និង គិរីវង់សុខសែនជ័យ ៣សន្លឹក, អាយអេសអាយ ដង្កោសែនជ័យ និង អង្គរថាយហ្គឺរ ៥សន្លឹក, ភ្នំពេញក្រោន និងបឹងកេត ៦សន្លឹក ហើយក្រសួងការពារជាតិ និង ព្រះខ័នរាជស្វាយរៀង ២សន្លឹក។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/yello-card-1024x683.jpg)
កាតក្រហម
ខ្សែការពារ ឆេង ម៉េង របស់វិសាខា បានក្លាយជាកីឡាករទី១ទទួលបានកាតក្រហមបណ្តេញពីទីលាន បន្ទាប់ពីទទួលបានកាតលឿងពីរនៅនាទី២៦ និង៤៩ ក្នុងជំនួបវិសាខាជាមួយគិរីវង់សុខសែនជ័យ។
ចំនួនអ្នកទស្សនា
សប្តាហ៍ទី១ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ១០ ៦១២នាក់មានដូចជា ការប្រកួតរវាងក្រសួងការពារជាតិ និង ព្រះខ័នរាជស្វាយរៀងមាន ៩៣១នាក់, ខេត្តព្រៃវែង និងណាហ្គាវើលដ៍មាន១០២៦នាក់, អាយអេសអាយ ដង្កោសែនជ័យ និងអង្គរថាយហ្គឺរមាន១៦២៤នាក់, វិសាខា និង គិរីវង់សុខសែនជ័យមាន១៩៥៣នាក់ ហើយភ្នំពេញក្រោនជាមួយបឹងកេតមាន៥០៧៨នាក់ ដែលបានក្លាយជាការប្រកួតមានអ្នកទស្សនាច្រើនជាងគេបំផុត៕
![](https://www.kampucheathmey.com/wp-content/uploads/2023/08/Phnom-Penh-Crown-2-1-Boeung-Ket-KPT-Sport-news-7-1024x683.jpg)
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច