កីឡា
អត្តពលិកកម្ពុជាចាប់ផ្តើមហ្វឹកហាត់ ត្រៀមចូលរួមស៊ីហ្គេមនៅវៀតណាម នឹងធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣
ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជា ត្រូវបានដំណើរការឡើងវិញ ក្នុងការត្រៀមសម្រាប់ស៊ីហ្គេមចុងឆ្នាំនេះ នៅវៀតណាមនិងស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ខណៈដែលជំងឺកូវីដ១៩ អាចគ្រប់គ្រងបាន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានប្រាប់ឲ្យដឹងថា ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី បានចាប់ផ្តើមវិញហើយនៅដើមឆ្នាំ២០២១នេះ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានគ្រប់គ្រងទាំង ស្រុង ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមផង ហើយត្រៀមស៊ីហ្គេមលើកទី៣២ នៅកម្ពុជាឆ្នាំ២០២៣ផង ដើម្បីប្រកួតប្រជែងដណ្តើមយកមេដាយឲ្យបានច្រើនជូនជាតិមាតុភូមិ។ លោកបន្តថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានិងក្រសួងអប់រំយុវជននិងកីឡា បានពង្រឹងនូវការរៀបចំគ្រប់គ្រងដឹកនាំហ្វឹកហាត់ឲ្យកាន់តែមានប្រសិទ្ធភាព និងការយកចិត្តទុកដាក់ សម្រាប់ផែនការថ្មីៗបន្តទៀត ដើម្បីឈានសម្រេចទទួលបានជោគជ័យនាពេលខាងមុខនេះ។

លោកមានប្រសាសន៍ថា « កីឡាករ កីឡាការិនីយើងតាមសហព័ន្ធមួយៗ មមាញឹកក្នុងការហ្វឹកហាត់ឡើងវិញហើយ បន្ទាប់ពីព្រឹត្តិការណ៍២៨ វិច្ឆិកាត្រូវបានបញ្ចប់ គឺបានចាប់ផ្តើមហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមប្រកួតហើយគ្រប់ប្រភេទកីឡាទាំងអស់ បានត្រូវកោះហៅមកធ្វើការហ្វឹកហាត់ប្រមូលផ្តុំ ក្នុងក្រុមជម្រើសជាតិរបស់ខ្លួនឡើងវិញបណ្តើរៗហើយ ធ្វើការហ្វឹកហាត់យ៉ាងសកម្ម។ នេះគឺជាផែនការ។ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានិងក្រសួងអប់រំយុវជននិងកីឡា បានពង្រឹងនូវការរៀបចំគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព នូវការយកចិត្តទុកដាក់ថ្មី ផែនការថ្មី ដើម្បីជំរុញឲ្យស៊ីហ្គេមនៅវៀតណាមឆ្ពោះទៅស៊ីហ្គេម២០២៣នៅកម្ពុជាបានជោគជ័យ។ សមត្ថភាពនៃការហ្វឹកហាត់ត្រូវពង្រឹងពីឥឡូវទៅ។ រឿងនេះបានធ្វើយ៉ាងហ្មត់ចត់ ជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធបានច្រើនលើកហើយ ដើម្បីសម្រួចការងារហ្នឹង » ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងធ្វើនៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី២១ខែវិច្ឆិកាដល់ថ្ងៃទី២ខែធ្នូឆ្នាំ២០២១ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៥ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ