កីឡា
រូបភាពយុវជនខ្មែរ-បារាំង Loic Chan កំពុងហ្វឹកហាត់ជាមួយក្រុមU23កម្ពុជា
យុវជនខ្មែរ-បារាំង Loic Chan កំពុងហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ដើម្បីត្រៀមទៅប្រកួតជើងឯកយុវជនអាស៊ាន AFF U23 Championship ឆ្នាំ២០២៣ នៅប្រទេសថៃ។

Loic Chan ជាកូនប្រុសរបស់លោក Maurice Chan ជាជនជាតិខ្មែរ-បារាំងដែលជាតារាសម្តែងក្បាច់គុននៅហូលីវូដ ដូច្នេះរូបគេបានជ្រើសរើសយកជម្រើសជាតិកម្ពុជា។ បច្ចុប្បន្ន យុវជនរូបនេះអាយុទើប១៨ឆ្នាំដែលជាសមាជិកក្រុមយុវជនរបស់ក្លិបបាល់ទាត់អេស្ប៉ាញ RCD Mallorca។
បន្ទាប់ពីត្រូវបានប្រកាសឈ្មោះ U23 កាលពីសប្តាហ៍មុន រូបគេបានចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុមកាលពីល្ងាចថ្ងៃចន្ទ ទី៧ ខែសីហា នៅទីលានក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។
កាលពីល្ងាចថ្ងៃអាទិត្យ រូបគេបានទៅទស្សនាការប្រកួតរវាង ក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀង នៅស្តាតចាស់ ដែលអង្គុយជាមួយកីឡាករ ធារី ចន្ថាប៊ីន។ សមាជិកព្រះខ័នរាជស្វាយរៀង ធារី ចន្ថាប៊ីន បានប្រាប់ថា ខ្លួនបានជួយ Loic Chan ដោយសារយុវជនខ្មែរ-បារាំងរូបនេះមិនចេះនិយាយភាសាខ្មែរ និងអង់គ្លេស ដូច្នេះពិបាកក្នុងការទំនាក់ទំនង។

កាលពីដើមខែសីហានេះ លោក Maurice បានប្រាប់«កម្ពុជាថ្មី»ថា កូនប្រុសរបស់លោកមិនទាន់មានឯកសារផ្លូវការទេ។ ទាល់តែមានឯកសារផ្លូវការដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទើបអាចធ្វើដំណើរជាមួយក្រុម U23 ទៅប្រទេសថៃបាន ប៉ុន្តែកូនប្រុសរបស់លោកបានចូលហ្វឹកហាត់ជាមួយក្រុមយុវជនកម្ពុជានៅដើមសប្តាហ៍នេះហើយ។
ការប្រកួតជើងឯកយុវជនអាស៊ាន AFF U23 Championship នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ។ ក្រុម U23 កម្ពុជា ស្ថិតនៅពូល A ដែលមានម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា និងព្រុយណេ ខណៈពូលB មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ហើយពូល C មានវៀតណាម ហ្វីលីពីន និងឡាវ៕






អត្ថបទ៖ វីរបុត្រ
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ