កីឡា
លោក Pep ប្តេជ្ញាធ្វើឲ្យបានល្អប៉ះភ្នំពេញក្រោនដើម្បីអ្នកគាំទ្រក្នុងដីថ្ងៃសុក្រនេះ
ព្រះខ័នរាជស្វាយរៀងនឹងបើកទ្វារកីឡដ្ឋានស្វាយរៀងទទួលក្រុមភ្ញៀវល្អ ភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ សម្រាប់ការប្រកួតសប្តាហ៍ទី២ ខេមបូឌានព្រីមៀរលីគ។
វានឹងក្លាយជាជំនួបធំប្រចាំសប្តាហ៍គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ។ នៅសប្តាហ៍ទី១ ភ្នំពេញក្រោនរកបាន៣ពិន្ទុពីជ័យជម្នះលើក្រុមបឹងកេតដោយលទ្ធផល ២-១ ខណៈព្រះខ័នរាជស្វាយរៀងបានឈ្នះម្ចាស់ផ្ទះក្រសួងការពារជាតិដោយលទ្ធផល ០-២។

លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានលើកឡើងពីការប្រកួតសំខាន់ជាមួយភ្នំពេញក្រោនថា ៖«ពិតណាស់ គោលដៅរបស់យើងត្រៀមខ្លួនពីមួយប្រកួតទៅមួយប្រកួត។ បន្ទាប់ពីប្រកួតជាមួយក្រសួងការពារជាតិរួច យើងនឹងចាប់ផ្តើមបន្តការហ្វឹកហាត់ពីថ្ងៃស្អែកតែម្តង ពីព្រោះយើងត្រូវជួបភ្នំពេញក្រោនដែលជាក្រុមល្អបំផុតនាពេលបច្ចុប្បន្ន»។
«កីឡាកររបស់ភ្នំពេញក្រោនមានបទពិសោធច្រើន យល់ពីបច្ចេកទេសលេងច្បាស់លាស់ ពួកគេមានគុណភាព ដូច្នេះក្រុមរបស់ខ្ញុំត្រូវតែប្រឹងប្រែង និងជំរុញទឹកចិត្តដើម្បីបង្ហាញសមត្ថភាពឲ្យបានល្អក្នុងនាមជាម្ចាស់ផ្ទះសម្រាប់អ្នកគាំទ្រនៅខេត្តស្វាយរៀង។ យើងត្រូវតែបន្តប្រឹងប្រែងហ្វឹកហាត់ បន្តគំនិតវិជ្ជមាន ហើយចាប់ផ្តើមត្រៀមខ្លួនពីថ្ងៃស្អែកទៅដើម្បីស្វែងរកជ័យជម្នះជូនអ្នកគាំទ្ររបស់យើងនៅក្នុងដី»។

ស្របពេលមានកម្មវិធីប្រកួតដ៏មមាញឹក ក្លិបភ្នំពេញក្រោនបានត្រៀមកីឡាករសម្រាប់ការប្រកួតនីមួយៗ។ ជាក់ស្តែងខ្សែការពារមួយចំនួនមិនត្រូវបានដាក់ឲ្យលេងទេនៅពេលប្រកួតជាមួយបឹងកេត ពីព្រោះទុកជើងប្រកួតជាមួយព្រះខ័នរាជស្វាយរៀងដែលលើកពីថ្ងៃសៅរ៍មកប្រកួតនៅថ្ងៃសុក្រ ហើយបន្ទាប់មកពួកគេត្រូវប្រកួតជាមួយ Young Elephant របស់ឡាវក្នុងវគ្គជម្រើសជើងឯក AFC Cup ជុំទី១នៅថ្ងៃទី១៦ ខែសីហានេះ។
កីឡាករសំខាន់ៗមួយចំនួនរបស់ព្រះខ័នរាជស្វាយរៀងត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំដូចជាខ្សែបម្រើ មិន រតនៈនិង ជូ ស៊ិនទិ ខណៈយុវជនរបស់ភ្នំពេញក្រោនមាន សំអុល ទីណា, កើត ពេជ្រ និង ឈុំ សុខហៃ។

សំបុត្រសម្រាប់ទស្សនាការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាស្វាយរៀងគឺជម្រើសទីមួយ ៦ ០០០រៀល និងជម្រើសទីពី ៤ ០០០រៀល៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?