កីឡា
កម្ពុជានឹងបង្កើតលីគបាល់ទះអាជីពឆាប់ៗត្រៀមការប្រកួតអន្តរជាតិ
សហព័ន្ធកីឡាបាល់ទះកម្ពុជាគ្រោងបង្កើតលីគបាល់ទះអាជីពជាលើកដំបូង ដើម្បីជំរុញ និងអភិវឌ្ឍកីឡាបាល់ទះនៅកម្ពុជាឱ្យរីកចម្រើនដូចប្រទេសជាច្រើននៅតំបន់អាស៊ាន ក៏ដូចជាពិភពលោក ដែលមានលីគបាល់ទះប្រចាំឆ្នាំ។
កន្លងមក កម្ពុជាមិនធ្លាប់មានលីគបាល់ទះ ជាពានរង្វាន់បាល់ទះធំបំផុតនោះទេ ប៉ុន្តែធ្លាប់រៀបចំការប្រកួតជើងឯកថ្នាក់ជាតិ Leo Cup កាលពីប៉ុន្មានឆ្នាំមុន ដែលមានក្រុមបាល់ទះល្បីៗនៅក្នុងប្រទេសកម្ពុជាចូលរួមប្រកួត។ ទោះបីជាយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពានរង្វាន់ថ្នាក់ជាតិកម្រិតអាជីពនេះក៏លែងរៀបចំការប្រកួតទៅវិញ។
សហព័ន្ធកីឡាបាល់ទះកម្ពុជាគ្រោងបង្កើតយលីគបាល់ទះកំពូលកម្ពុជា នៅពេលឆាប់ៗ។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បន្ទាប់ពីរៀបចំការប្រកួតបាល់ទះពានរង្វាន់ ស សុខា ឆ្នាំ២០២៣ ទទួលបានជោគជ័យ បានឱ្យដឹងថា ការបង្កើតលីគបាល់ទះអាជីពនៅកម្ពុជានេះ ពិតជាសំខាន់ណាស់សម្រាប់កីឡាករបាល់ទះកម្ពុជា ដើម្បីទទួលបានឱកាសច្រើនក្នុងការបង្ហាញសមត្ថភាព និងបង្កើនបទពិសោធ។
លោកអគ្គលេខាធិការ បានបញ្ជាក់ថា ការគ្រោងបង្កើតនេះដើម្បីឱ្យកីឡាករបាល់ទះជម្រើសជាតិកម្ពុជាត្រៀមខ្លួនបានច្រើន និងល្អប្រសើរសម្រាប់ការប្រកួតលើឆាកអន្តរជាតិ ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games នៅប្រទេសចិនដែលកម្ពុជាត្រូវជួបកូរ៉េខាងត្បូង និងឥណ្ឌា ព្រមទាំងត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ព្រមទាំងពានរង្វាន់អន្តរជាតិជាច្រើនទៀត។
ដូច្នេះមានន័យថា លីគបាល់ទះអាជីពនេះ ជាពានរង្វាន់ធំលំដាប់ទី១ បន្ទាប់ពីពានរង្វាន់ ស សុខា ពានរង្វាន់កម្រិតភូមិភាគ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង។
ប៉ុន្មានឆ្នាំចុងក្រោយ ថ្វីបើមានពានរង្វាន់អាជីពថ្នាក់ជាតិ ក៏ក្រុមបាល់ទះជម្រើសជាតិកម្ពុជាធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ទទួលបានមេដាយសំរិទ្ធ និងឆ្នាំ២០២៣ ឡើងដល់វគ្គផ្តាច់ព្រ័ត្រទទួលបានមេដាយប្រាក់។
មុនពេលទទួលបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងកីឡាស៊ីហ្គេមរយៈពេលពីរលើកចុងក្រោយ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានធ្វើការប្រកួតមិត្តភាពអន្តរជាតិជាច្រើនជាមួយក្រុមខ្លាំងៗមកពីបារាំង គុយប៉ា ចិន និងសិង្ហបុរីជាដើម។
នៅពេលនេះ ក្រុមបាល់ទះកម្ពុជា បានបោះជំហានចូលកីឡាទ្វីបអាស៊ីជាលើកដំបូង បន្ទាប់ពីបានខកខានអស់រយៈពេលជិត ៥០ឆ្នាំមក ហើយបើគិតចាប់តាំងពីធ្លាប់ចូលរួមប្រកួតចុងក្រោយ កាលពីឆ្នាំ១៩៧០៕
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ