Connect with us

កីឡា

យុវជនខ្មែរ-បារាំង Loic Chan មានក្តីស្រមៃចូលរួមក្រុមកម្ពុជាតាំងពីតូច

បានផុស

នៅ

យុវជន​ខ្មែរ-បារាំង Loic Chan មានអារម្មណ៍​រីករាយ និង​មោទនភាព​ដែល​បាន​ជាប់​​ឈ្មោះ​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) បន្ទាប់​ពី​មាន​ក្តី​ស្រមៃ​ចូល​រួម​តាំង​ពី​កុមារភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន Loic Chan ដែល​ជា​កូន​ប្រុស​របស់​លោក Maurice Chan ​​ជា​ជន​ជាតិ​​​ខ្មែរ និង​​ម្តាយ​ជា​ជន​បារាំង​អាយុ​ទើប​១៨​ឆ្នាំ​​ជា​យុវជន​របស់​​ក្លិប​បាល់ទាត់​អេស្ប៉ាញ RCD Mallorca។

កីឡាករ ធារី ចន្ថាប៊ីន បាន​ឲ្យ​ដឹង​ថា Loic Chan មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ច្រើន​ទេ ហើយ​ក៏​មិន​ចេះ​ភាសា​ខ្មែរ​ថែម​ទៀត។ រូប​គេ​និយាយ​ភាសាបារាំង និង​អាចនិយាយ​អេស្ប៉ាញ​បាន។

ធារី ចន្ថាប៊ីន បាន​ប្រាប់​ថា ៖«គាត់ (Loic Chan) ពិត​ជា​សប្បាយ​រីករាយ និង​មោទនភាព​ណាស់។ គេ​ពិត​ជា​រីក​រាយ​ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម U23 កម្ពុជា។ សង្ឃឹម​ថា គាត់​​នឹង​ទទួល​បាន​ឯកសារ​ផ្លូវ​ការ និង​អាច​លេង​ឲ្យ​ក្រុម​​កម្ពុជា​​បាន។ ដោយសារ​ខ្ញុំ​ស្គាល់​ឪពុក​របស់​គាត់ អីចឹង​ហើយ​បាន​ជា​​គាត់​ពឹង​ឲ្យ​ខ្ញុំ​ជួយ»។

លោក Maurice Chan ​​ បាន​និយាយ​ថា ៖«ដូច​ឪពុក​ម្តាយ​គ្រប់​រូប​អីចឹង ចង់​ឲ្យ​​កូន​បាន​លេង​តំណាង​ឲ្យ​ជម្រើស​ជាតិ តែ​មាន​កីឡាករ​ជា​ច្រើន​​មិន​ប្រាកដ​ថា បាន​​​លេង​ឲ្យ​ជម្រើស​ជាតិទេ។ ខ្ញុំ​ជា​ឪពុកជំរុញ​ឲ្យ​កូន​​សម្រេច​ក្តី​ស្រមៃរបស់​គេ ប៉ុន្តែ​រឿង​សំខាន់​បំផុត​ដំបូង​គឺ​ឲ្យ​គេ​បាន​ជាប់ឈ្មោះជា​មុន។ នេះ​ជា​កិត្តិយស​សម្រាប់​ខ្ញុំ។ ខ្ញុំ​តែង​តែ​​ប្រាប់​​កូន​ឲ្យ​ស្គាល់​ពី​កម្ពុជា។ ជា​ពិសេស​ កីឡាករ ធារី ចន្ថាប៊ីន ជា​គំរូ​ម្នាក់សម្រាប់​គាត់»។

យុវជន​ខ្មែរ-បារាំង Loic Chan បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់ និង​លេង​បាល់ទាត់​តាំង​ពី​​​អាយុ​៥​ឆ្នាំ។ រូប​គេ​បាន​លេង​ក្រុម​៣​ផ្សេង​គ្នា​នៅ​ប្រទេស​បារាំង​​គឺ​ Revel ​រយៈ​ពេល​៣​ឆ្នាំ ក្រុម Castelnaudary រយៈ​ពេល​៤ មុន​ពេល​​ផ្លាស់​ទៅ​លេង​ឲ្យ​ក្រុម​ Balma SC រយៈ​ពេល​២​ឆ្នាំ​កន្លះ និង​បច្ចុប្បន្ន​ជា​យុវជន​​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​ក្រុម RCD Mallorca នៅ​ប្រទេស​អេស្ប៉ាញ។

នេះ​មិន​មែន​ជា​​លើក​ទី១​ទេ​ដែល​រូប​គេ​បាន​មក​ប្រទេស​កម្ពុជា។ តាម​ពិត​រូប​គេ​បាន​មក​ប្រទេស​កម្ពុជា​កាល​ពី​​ឆ្នាំ​២០១៦ និង​ធ្លាប់​បាន​ហ្វឹក​ហាត់​នៅ​ក្លិប​ភ្នំពេញ​ក្រោន។

ការ​កោះ​ហៅ​យុវជនខ្មែរ-បារាំង Loic Chan ចូល​រួមជា​មួយ​ក្រុម​ U23 ​កម្ពុជា​នៅ​ពេល​​នេះ​គឺ​​ជាការ​​ត្រៀម​​ទៅ​ប្រកួត​ជើង​ឯក​យុវជន​អាស៊ាន AFF U23 Championship ឆ្នាំ​២០២៣ នៅ​ប្រទេស​ថៃ​​ពី​ថ្ងៃ​ទី១៧ ដល់ទី២៦ ខែ​សីហា ឆ្នាំ​២០២៣​។ ក្រុម​ U23 កម្ពុជា ស្ថិត​នៅ​ពូល  A ដែល​មាន​ម្ចាស់​ផ្ទះ​ថៃ មីយ៉ាន់ម៉ា និងព្រុយណេ ខណៈពូល B មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ហើយពូល C មានវៀតណាម ហ្វីលីពីន និង​ឡាវ៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា៩ នាទីutes មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

Sokha Hotels

ព័ត៌មានពេញនិយម