កីឡា
នេះជាមូលហេតុដែលក្រុមបាល់ទះនគរបាលព្រះសីហនុខ្លាំងរហូតឈ្នះវិសាខា
ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុទើបតែបានឈ្នះជើងឯកពាន ស សុខា ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះក្រុមខ្លាំងវិសាខាដោយលទ្ធផល ៣-២ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
ភាពខ្លាំងរបស់ក្រុមបាល់ទះនគរបាលព្រះសីហនុកើតឡើងមិនមែនជារឿងចៃដន្យ ឬសំណាងនោះទេ ប៉ុន្តែជាការត្រៀមខ្លួនបានល្អក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយ។
លោក សោម ចំណាប់ គ្រូបង្វឹកក្រុមបាល់ទះនគរបាលព្រះសីហនុបានលើកឡើងថា ៖«ខ្ញុំចង់សំណូមពរឲ្យក្រុមដែលចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទះក្រោយៗ គួរមានកីឡាករបរទេស។ មូលហេតុគឺដើម្បីពង្រឹងសមត្ថភាពក្រុមឲ្យខ្លាំង។ ជាក់ស្តែង ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាក្រុមមួយតូច កម្រិតលេងក៏ទាប តែក្រោយរយៈពេលជាង១ឆ្នាំ ដែលខ្ញុំបានធ្វើជាគ្រូបង្វឹកនៅទីនោះ សមត្ថភាពកីឡាករបានកើនឡើងជាលំដាប់។ ទីបំផុតយើងបានឈ្នះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣»។
លោកគ្រូបង្វឹករូបនេះបានឲ្យដឹងថា ក្រុមបាល់ទះនគរបាលខេត្តព្រះសីហនុរបស់លោកមានកីឡាករបរទេស៣រូបគឺកីឡាករសញ្ជាតិវៀតណាម២រូប ហ៉្វាម ថយឃឿង និង ត្រឹង អាញ់ទូ ហើយម្នាក់ទៀតឈ្មោះ Mendez ជាកីឡាករគុយបា ប៉ុន្តែរូបគេមានសញ្ជាតិខ្មែរ ដូច្នេះមិនត្រូវបានចាត់ទុកជាកីឡាករបរទេសទេ។
តាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទះកម្ពុជាអនុញ្ញាតឲ្យក្រុមនីមួយៗដាក់កីឡាករបរទេសលេងនៅលើទីលានបានតែ២រូបប៉ុណ្ណោះក្នុងពានរង្វាន់ ស សុខា ឆ្នាំ២០២៣។
ការមានកីឡាករបរទេសចូលរួម និងមានការត្រៀមខ្លួន ក៏ដូចជាហ្វឹកហាត់បានដិតដល់ជាមូលដ្ឋានគ្រឹះសំខាន់ធ្វើឲ្យក្រុមបាល់ទះនគរបាលព្រះសីហនុមានសមត្ថភាព គុណភាពអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅកម្ពុជា។ ក្រុមបាល់ទះនគរបាលព្រះសីហនុស្ថិតក្នុងចំណោមក្រុមតិចតូចប៉ុណ្ណោះដែលមានកីឡាករបរទេសដូចជា វិសាខា ក៏មានកីឡាករបរទេសដែរ។
ស្របពេលជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាគ្រោងនឹងបង្កើតលីគបាល់ទះអាជីពនៅកម្ពុជាដើម្បីបង្កើនការអភិវឌ្ឍ និងជំរុញបាល់ទះកម្ពុជាឲ្យរីកចម្រើន។ ជាពិសេសជាមូលដ្ឋានគ្រឹះដើម្បីកសាងក្រុមបាល់ទះជម្រើសជាតិកម្ពុជាដ៏រឹងមាំមួយសម្រាប់ការប្រកួតអន្តរជាតិ។
ក្រុមបាល់ទះកម្ពុជាបានបោះជំហានចូលកីឡាទ្វីបអាស៊ីជាលើកដំបូង បន្ទាប់ពីបានខកខានអស់រយៈពេលជិត៥០ឆ្នាំមកហើយបើគិតចាប់តាំងពីធ្លាប់ចូលរួមប្រកួតចុងក្រោយកាលពីឆ្នាំ១៩៧០។ ក្នុងនាមជាម្ចាស់មេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងម្ចាស់មេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រុមបាល់ទះកម្ពុជាត្រូវតែបង្កើន និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀតដើម្បីសម្រេចសមិទ្ធធំៗជូនជាតិ៕
អត្តបទ៖ ផា រតនា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ