កីឡា
ប្រវត្តិកីឡាករ Nabati ដៃគូរបស់ ផល សោភ័ណ្ឌមិនធ្លាប់ចាញ់សោះ
កីឡាករប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ នឹងទៅប្រកួតជាមួយកីឡាកររុស្ស៊ីឈ្មោះ Kiamran Nabati នៅកម្មវិធី Fair Fight នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

លោក Tommy Kim អ្នកតំណាង IPCC ប្រចាំនៅប្រទេសកម្ពុជាបានទម្លាយឲ្យដឹងថា ៖«ការណាត់ជួបត្រូវបានកំណត់…ក្នុងនាមខ្ញុំតំណាងឲ្យ IPCC យើងនឹងបន្តការជួយជ្រោមជ្រែង និងលើកស្ទូយកីឡាប្រដាល់គុនខ្មែរទៅកាន់ឆាកអន្តរជាតិ។ ជួបគ្នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៨ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី»។

Kiamran Nabati ជាកីឡាករដែលមានបទពិសោធប្រកួតឃីកបុកស៊ីងមិនដែលចាញ់ និងធ្លាប់់ប្រកួតគុនចម្រុះ១ដងដែរ។ រូបគេមានអាយុ២៨ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ ហើយអាវុធដែលគ្រោះថ្នាក់របស់គេគឺកណ្តាប់ដៃ និងជង្គង់។
តាមការប្រកាសរបស់ពិធីករក្នុងកម្មវិធីប្រដាល់ Fair Fight កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ កីឡាកររុស្ស៊ីរូបនេះមានប្រវត្តិប្រកួតឃីកបុកស៊ីង១៦ដង ក្នុងនោះឈ្នះទាំងអស់ និងមិនធ្លាប់ចាញ់ឡើយ។

ប្រវត្តិប្រកួត៦លើកដែលដឹងច្បាស់គឺ
- ឈ្នះកីឡាករចិន Gaofeng Meng ដោយពិន្ទុ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣
- ឈ្នះកីឡាករថៃ Suea Black ដោយសន្លប់ទឹកទី១ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣
- ឈ្នះកីឡាកររុស្ស៊ី Andrey Khomov ដោយសន្លប់ទឹកទី២ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២
- ឈ្នះកីឡាកររុស្ស៊ី Kirill Khomutov ដោយពិន្ទុ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២
- ឈ្នះកីឡាកររុស្ស៊ី Said Asatov ដោយពិន្ទុ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២
- ឈ្នះកីឡាកររុស្ស៊ី Mavlud Tuiev ដោយពិន្ទុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២
- ឈ្នះកីឡាករអ៊ុយក្រែន Valeriy Abramenko ដោយសន្លប់ទឹកទី១ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩

រូបគេមិនធ្លាប់មានប្រវត្តិប្រកួតនៅសង្វៀនធំ ONE Championship ទេ ប៉ុន្តែរូបគេជាម្ចាស់ខ្សែក្រវាត់ប្រចាំសង្វៀន Fair Fight តែម្តង។
បើពិនិត្យមើលវីដេអូបង្ហាញពីក្បាច់វ៉ៃរបស់គេគឺមិនមានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងទេ ប៉ុន្តែអ្វីដែលត្រូវបារម្ភសម្រាប់កីឡាករ ផល សោភ័ណ្ឌ រឿងចាញ់ទឹកដីរបស់គេ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?