Connect with us

កីឡា

ជើងឯកទម្ងន់ធ្ងន់ Joshua ៖«ពិភពប្រដាល់សកលពិតជាជាប់ពាក់ព័ន្ធសារធាតុហាមឃាត់»

បានផុស

នៅ

កីឡាករ Anthony Joshua ជើង​ឯក​ពិភព​លោក​ទម្ងន់​ធ្ងន់​បាន​យល់​ឃើញ​ពី​​កីឡាករ​ប្រដាល់​សកល​ច្រើន​មាន​ពាក់​ព័ន្ធ​នឹងសារធាតុ​ហាម​ឃាត់ បន្ទាប់​ពី​រូប​គេ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជំនួស​កីឡាករ Dillian Whyte ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​សារធាតុ​ហាមឃាត់ និង​ត្រូវ​បាន​ដក​ចេញ​ពី​ការ​ប្រកួត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​អ្នក​សារព័ត៌មាន​ចោទ​សួរ​​​ថា​តើកីឡាប្រដាល់មានបញ្ហាជាមួយសារធាតុ​ហាម​ឃាត់​ទេ? Joshua បានឆ្លើយថា៖«ខ្ញុំមិនដឹងថា តើពួកគេនឹងដោះ​ស្រាយ​បញ្ហានេះ​យ៉ាង​ណា​ទេ​ ប៉ុន្តែច្បាស់ណាស់​ថា ​បញ្ហា​នេះ​កើតមានពិតបា្រកដមែន»។

នេះជាលើកទី៣ក្នុងរយៈពេល១២ខែ ក្នុង​ពិភព​ប្រដាល់​សកល​​​ពិភព​លោក​​​ដែល​កំពុងប្រឈម​មុខ​ធ្ងន់​ធ្ងរ​​ពាក់ព័ន្ធ​នឹង​សារធាតុ​ហាមឃាត់។ កាលពីខែតុលាឆ្នាំ២០២២ ការប្រកួត​រវាង​កីឡាករ Conor Benn ជាមួយកីឡាករ Chris Eubank Jr ត្រូវបានលុបចោលវិញ បន្ទាប់ពីកីឡាករ Conor Benn បានបរាជ័យក្នុងការធ្វើតេស្តរកសារធាតុហាមឃាត់​ដល់​ទៅ២លើក។ នៅ​ពេល​នោះ Conor Benn បាន​បដិសេធ ហើយកីឡាករ Dillian Whyte ក៏​បានបដិសេធ​ដែរ។

កីឡាករ Amir Khan បាន​ជាប់​បំរាម​រយៈពេល២ឆ្នាំ បន្ទាប់ពី​ធ្វើតេស្ត​រកឃើញ​សារធាតុហាមឃាត់ ក្រោយពីការប្រកួត​ជាមួយកីឡាករ Kell Brook នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២២។

ករណី​នេះ​មិន​ត្រូវ​បាន​តុលាការ​ឯករាជ្យ​បើក​សវនាការ​ទេ​រហូត​ដល់​ខែ​មករា ឆ្នាំ​២០២៣។

ដោយឡែកកីឡាករ Anthony Joshua ដែល​​ជំនួស​កីឡាករ Dillian Whyte នឹងប្រកួតជាមួយកីឡាករ Robert Helenius នៅសង្វៀន​O2 ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃសៅរ៍ ទី១២ ខែ​សីហា​នេះ។ កីឡាករ Anthony Joshua បានបន្ថែមថា៖«ខ្ញុំ​​មិន​ភ្ញាក់​ផ្អើល​នឹង​រឿង​អាស្រូវ​សារធាតុ​ហាម​ឃាត់​​ក្នុង​​កីឡា​ប្រដាល់​នោះ​ទេ តែអ្វីដែលធ្វើឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើ​ស្ថានភាព​នេះ​កើត​ឡើង​យូរ​ប៉ុណ្ណា​ហើយ»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BCC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម