កីឡា
គុនខ្មែរអលស្តារវគ្គ៨នឹងមិនមានកីឡាករថៃចូលរួម
កម្មវិធីប្រដាល់ គុនខ្មែរអលស្តារ (Kun Khmer All Star) វគ្គ៨ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពុហកីឡដ្ឋានជាតិអូឡាំពិកនឹងមិនមានកីឡាករថៃចូលរួមប្រកួតទេ។
លោក ស៊ន អេលីត ស្ថាបនិកកម្មវិធី«គុនខ្មែរអលស្តារ»បានឲ្យដឹងថា តាមការគ្រោងទុក គុនខ្មែរអលស្តារវគ្គ៨ អាចមាន៩គូ ក្នុងនោះមានការប្រកួតដណ្តើមខ្សែក្រវាត់៣ទៅ៤គូ ប៉ុន្តែគ្មានកីឡាករថៃទេ។ ការប្រកួតនឹងមានលក់សំបុត្រចូលទស្សនា។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/1kun-khmer-all-star-8-1024x683.jpg)
ចំពោះមូលហេតុដែលមិនយកកីឡាករថៃគឺដោយសារមានសំណូមពរពីអ្នកគាំទ្រក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត មានវិវាទរវាងគុនខ្មែរនិងមួយថៃ ចាប់តាំងពីកីឡាស៊ីហ្គេម លើកទី៣២ ហើយភាគថៃបិទទីផ្សារក្នុងការនាំកីឡាករខ្មែរទៅប្រកួតនៅថៃថែមទៀត។
«គុនខ្មែរអលស្តារវគ្គ៨ មានបញ្ហាកង្វះកីឡាករដោយពិបាកនាំយកកីឡាករលំដាប់ៗមកចូលរួម។ វគ្គ៨នេះពុំមានកីឡាករថៃចូលរួមទេ ហើយយើងត្រូវទទួលស្គាល់ថា ពេលអត់យកកីឡាករថៃមក ការប្រកួតមិនសូវទាក់ទាញដែរ ពីព្រោះកីឡាករបរទេស ក្រៅពីថៃដែលមានតម្លៃខ្លួនល្មមៗគឺពិបាកទប់ជាមួយកីឡាករខ្មែរ តែយកកីឡាករបរទេសលំដាប់ៗមកគឺតម្លៃខ្លួនខ្ពស់ពេក»។ លោកគ្រូ ស៊ន អេលីត បាននិយាយ។
គុនខ្មែរអលស្តារពីវគ្គ១ដល់វគ្គ៧គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកស្នេហាប្រដាល់គុនខ្មែរ។ «ចំពោះគុនខ្មែរអលស្តារវគ្គ៨នេះ ខ្ញុំមិនហ៊ានសន្យាថា ជោគជ័យឬអត់ទេ ដោយសារក្រុមការងារមានរយៈពេលខ្លីក្នុងការរៀបចំ»។ លោកគ្រូ ស៊ន អេលីតបានបញ្ជាក់។
កាលគុនខ្មែរអលស្តារវគ្គ៧ នៅទីក្រុងបារីស ប្រទេសបារាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មានកីឡាករគុនខ្មែរ៤រូបបានទៅប្រកួតមានដូចជាកីឡាករ អេលីត សម្ភស្ស, អេលីត សាន់, មឿន សុខហ៊ុច និងពេជ្រ សម្បត្តិ៕
អត្ថបទ៖ ផា រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?