Connect with us

កីឡា

វិភាគ​ជំនួបធំល្ងាចនេះ ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន

បានផុស

នៅ

ព្រះ​ខ័នរាជ​ស្វាយរៀង ហ្វូតបល ក្លិប ឯ.ក នឹងទទួល​ស្វាគមន៍​ភ្ញៀវ​ល្អ ភ្នំពេញ​ក្រោន វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​សុក្រ ទី​១១ ខែ​សីហា នៅ​កីឡដ្ឋាន​ខេត្តនស្វាយរៀង​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​២ នៃជម្រើស​ជើង​ឯក​ជាតិ​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៣-២៤។

ការ​ប្រកួត​នេះ​នឹង​ក្លាយ​ជា​ជំនួប​ធំ​ប្រចាំ​សប្តាហ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍សម្រាប់​អ្នក​គាំទ្រ ខណៈ​ក្រុម​ទាំង​ពីរ​បាន​កំពុង​​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ និង​មាន​កីឡាករ​ពោរពេញ​ដោយសក្តានុពល​ដូច​គ្នា។

សំដីគ្រូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pep Muñoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយ៖«យើង​ត្រូវ​តែ​ស្វែង​រក​ជ័យជម្នះ​ឲ្យ​បាន​ដើម្បី​អ្នក​គាំទ្រ​នៅ​​ក្នុង​ផ្ទះ​របស់​យើង។ ​ភ្នំពេញ​ក្រោន​ជាក្រុម​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។កីឡាករ​​ភ្នំពេញ​ក្រោនមាន​បទ​ពិសោធ​ច្រើន ​យល់​ពី​បច្ចេកទេស​លេង​ច្បាស់លាស់ ពួក​គេ​មាន​គុណភាព ដូច្នេះ​ក្រុម​របស់​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ប្រែង និង​ជំរុញ​ទឹក​ចិត្ត​ដើម្បី​បង្ហាញ​សមត្ថភាព​ឲ្យ​បាន​ល្អ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​សម្រាប់​អ្នក​គាំទ្រ​នៅ​ខេត្ត​ស្វាយរៀង»។

Oleg Starynskyi គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​បាន​និយាយ​ថា ៖«ព្រះខ័នរាជស្វាយរៀង​មាន​គ្រូថ្មី កីឡាករ​ថ្មីច្រើន​ និងការលេង​ក៏ថ្មីដូចគ្នាដែរ។ ពួកគេលេងដើម្បី​៣ពិន្ទុ។ ខ្ញុំជឿថា ការប្រកួតថ្ងៃ​នេះ​នឹងក្លាយជាការប្រកួតដ៏លំបាក ពីព្រោះក្រុមទាំង២​មានសមាសភាពប្រហាក់ប្រហែលគ្នា»។

កីឡាករគួរឲ្យចាប់អារម្មណ៍

ខ្សែ​បម្រើ​កណ្តាលសញ្ជាតិ​ជប៉ុន​ Yudai Ogawa របស់​ភ្នំពេញ​ក្រោន​ជា​អ្នក​​អ្នក​រក្សា​តុល្យភាពទម្រង់​លេង​ដ៏​សំខាន់ និង​ជួយ​បង្កើត​ឱកាស​​ដើម្បី​ស្វែង​រក​គ្រាប់​ ព្រម​ទាំង​ជា​អ្នក​ដែល​ស៊ុត​បាល់​ពី​ចម្ងាយ​ដ៏​មាន​ប្រសិទ្ធភាព។

ខ្សែបម្រើ​ប្រយុទ្ធ​ស្លាបឆ្វេង​សញ្ជាតិ​ប្រេស៊ីល Gabriel Silva​ របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀងមាន​ល្បឿន​លឿន និង​ពូកែ​ញាក់​​ដើម្បី​អូស​បាល់​​ទៅ​បង្កើត​​តំបន់​គ្រោះ​ថ្នាក់។ បន្ថែម​លើ​នេះ ​ខ្សែ​ប្រយុទ្ធ​លេខ​៩៩ Marcus Haber ជា​អ្នក​បញ្ចប់​ទី​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​​រក​បាន២​គ្រាប់​នៅ​ថ្ងៃ​បើកឆាក​ឈ្នះ​ក្រសួង​ការពារ​ជាតិ ០-២។

ភ្នំពេញ​ក្រោន​មាន​កីឡាករ​ត្រៀម​ទុក​សម្រាប់​ពី​ប្រកួត​មួយ​ទៅ​ប្រកួត​មួយ ដូច្នេះ​ពួក​គេ​អាច​មាន​ការ​ផ្លាស់​ប្តូរ​នៅ​តំបន់​បម្រើ​ និង​តំបន់​ការពារ ពី​ព្រោះ​នៅ​មាន​កីឡាករ​ល្អ​ច្រើន​ទៀត​ដែល​មិន​ទាន់​ដាក់​ឲ្យ​លេង​កាលប្រកួត​ទី១​ដូច​ជា​កីឡាករប្រេស៊ីល Denilson ជា​ដើម។

ប្រវត្តិ​ជួប​គ្នា១១​លើក​ចុង​ក្រោយ

  • ២០២៣. ព្រះ​ខ័នរាជ​ស្វាយរៀង ០-១ ភ្នំពេញ​ក្រោន
  • ២០២២. ភ្នំពេញ​ក្រោន ១-០ ព្រះ​ខ័នរាជ​ស្វាយរៀង
  • ២០២២. ព្រះ​ខ័នរាជ​ស្វាយរៀង ២-៥ ភ្នំពេញ​ក្រោន
  • ២០២២. ភ្នំពេញក្រោន ៣-០ ព្រះ​ខ័នរាជស្វាយរៀង
  • ២០២២. ព្រះ​ខ័នរាជ​ស្វាយរៀង ១-០ ភ្នំពេញ​ក្រោន
  • ២០២២. ភ្នំពេញ​ក្រោន ១-៣ ព្រះ​ខ័នរាជ​ស្វាយរៀង
  • ២០២១. ព្រះ​ខ័នរាជ​ស្វាយរៀង ១-០ ភ្នំពេញ​ក្រោន
  • ២០២១. ភ្នំពេញ​ក្រោន ៣-៣ ព្រះ​ខ័នរាជ​ស្វាយរៀង
  • ២០២០. ព្រះ​ខ័នរាជ​ស្វាយរៀង ១-២ ភ្នំពេញ​ក្រោន
  • ២០២០. ភ្នំពេញ​ក្រោន ០-០ ព្រះ​ខ័នរាជ​ស្វាយរៀង
  • ២០១៩. ភ្នំពេញក្រោន ២-៥ ព្រះខ័នរាជ​ស្វាយរៀង

ព្យាករណ៍

ភ្នំពេញ​ក្រោន​​​ជា​ក្រុម​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​ និង​កីឡាករ​កំពុង​យល់​ចិត្ត​គ្នា​ល្អ​ណាស់ ខណៈ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន​ការ​ដោះ​ដូរ​កីឡាករ​ច្រើន និង​គ្រូ​បង្វឹក​ក៏​ថ្មី ប៉ុន្តែ​​ឃើញ​ថា កំពុង​ត្រៀម​ខ្លួន​បាន​ល្អ។ គូនេះ​ស្មើ​គ្នា ២-២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម