Connect with us

កីឡា

Premier League បញ្ជាក់​ថា ​ក្លិប៥អាច​មាន​សិទ្ធិ​លេងUCLរដូវ​កាល​ក្រោយ

បានផុស

នៅ

ប្រវត្តិសាស្រ្តអាចត្រូវបានធ្វើឡើងក្នុង​រដូវកាល២០២៤-២៥ សម្រាប់ក្លិប​បាល់ទាត់​នៅ​លីគ​កំពូល​អង់គ្លេស (Premier League) ដែល​មាន​ចំនួន៥ក្លិបអាចទទួលបានសិទ្ធិ​ចូល​រួម​ប្រកួត​ពានរង្វាន់ Champions League។

ការផ្លាស់ប្តូរទម្រង់សម្រាប់​រដូវ​កាល​ឆ្នាំ២០២៤-២៥ ឃើញក្រុមចំនួន៣៦ ចូលរួមប្រកួតប្រជែងក្នុងប្រព័ន្ធ ‘Swiss League’ ដែលអនុញ្ញាតឱ្យមានកៅអីបន្ថែមសម្រាប់បែងចែក​ឱ្យប្រទេសទាំង២ ដែលក្លិបរបស់ពួកគេធ្វើបានល្អបំផុតនៅគ្រប់ការប្រកួតរបស់ UEFA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យរឿងនេះកើតឡើង ក្លិបអង់គ្លេសនៅក្នុងយុទ្ធនាការឆ្នាំនេះ នឹងត្រូវធ្វើឱ្យបានល្អក្នុងចំណោមពាន Champions League, Europa League និង Europa Conference League។

ជាប្រពៃណី​ មានតែក្លិបចំនួន ៤ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League តាមកម្រិត​​លីគរបស់ពួកគេ។

ពេលមួយ ទោះបីជាក្រុម Premier League ចំនួន៥ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតពានដ៏ធំនៅអឺរ៉ុបនៅពេលដែល Liverpool លើកពាន Champions League ក្នុងរដូវកាល២០០៥ ប៉ុន្តែក្នុងលីគ​ក្រុម​នេះ​បានបញ្ចប់ចំណាត់ថ្នាក់នៅក្រៅក្រុមកំពូលទាំង៤។

កាលពីរដូវកាលមុន Manchester City ឈ្នះ Champions League ទល់នឹង Inter Milan ខណៈ West Ham បានយកឈ្នះ Fiorentina ដើម្បីលើកពាន Europa Conference League។ លទ្ធផលនៅអឺរ៉ុបដែល​គ្រប់គ្រាន់សម្រាប់​ក្រុមទី៥ មានសិទ្ធិទទួលបានច្បាប់ថ្មីត្រូវបានអនុវត្តសម្រាប់យុទ្ធនាការ​រដូវ​កាល​ក្រោយ។

ការផ្លាស់ប្តូរច្បាប់នេះពិតជាអាចឃើញក្លិបចំនួន ៧មានសិទ្ធិចូលរួម បើទោះបីជា​តម្រូវឱ្យអ្នកឈ្នះពានរង្វាន់ Champions League និង Europa League មកពី Premier League ហើយក្រុមទាំងពីរបញ្ចប់ក្នុងលីគនៅក្រៅក្រុមកំពូលទាំង៥ក៏ដោយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៣៣ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៥១ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម