Connect with us

កីឡា

ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ​ឧបត្ថម្ភថវិកា ទឹកដោះគោដល់កីឡាករ លី ចំរើន

បានផុស

នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង​នគរ​បាល​ជាតិ និង​លោកជំទាវ ហ៊ុន ម៉ាណា បាន​ឧបត្ថម្ភ​ថវិកា និង​ទឹក​ដោះ​គោ​ដល់​កីឡាករ​​ប្រដាល់​ លី ចំរើន ដែល​បាន​របួស​បាក់​ដៃ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ក្នុង​ការ​ចំណាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ លី ចំរើន​ ​បាន​របួស​បាក់​ដៃ​ស្តាំ​នៅ​ពេល​ឡើង​ប្រកួត​​ជា​មួយ​កីឡាករ​ថៃ សែនសាក់ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​សង្វៀន CNC ដែល​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​ព្យាបាល។

ប្រពន្ធ និង​កូន​របស់ លី ចំរើន ពឹង​ផ្អែក​លើ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ឡើង​ប្រកួត ប៉ុន្តែ​ការ​របួស​បាក់​ដៃ​នេះ​ត្រូវ​​ចំណាយ​ពេល​ព្យាបាល​ច្រើន​ខែ ដូច្នេះ​ឯកឧត្តម ឌី វិជ្ជា និងលោក​ជំទាវ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល ទឹក​ដោះ​គោ​សម្រាប់​កូន​អាយុ១ឆ្នាំ​កន្លះ​ចំនួន​៣៦​កំប៉ុង និង​ទឹក​ដោះ​គោ​សម្រាប់​កូន​តូច​អាយុជាង​១ខែ​ចំនួន​៣០​កំប៉ុង កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម