Connect with us

កីឡា

គ្រូជំនួយ ISI ដង្កោសែនជ័យថា ប៉ះ​ព្រៃវែងល្ងាចនេះជាឧបគ្គធំមួយទៀត

បានផុស

នៅ

លោក Jonh Botioba គ្រូជំនួយ​របស់​ អាយអេសអាយ ដង្គោសែនជ័យ បាន​ចាត់​ទុក​ការ​ជួប​ក្រុម​ខេត្ត​ព្រៃវែង​ជា​ឧបសគ្គ​ធំ​មួយ​ទៀត​នាម៉ោង​៦​ល្ងាច ថ្ងៃ​សៅរ៍ ទី​១២ ខែ​សីហា ​ក្នុង​សប្តាហ៍​ទី​២​នៃខេមបូឌានព្រីមៀរលីគ ២០២៣-២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​សប្តាហ៍​បើក​ឆាក ក្រុម​អាយអេសអាយ ដង្កោសែន​ជ័យ​ ទទួល​បាន​៣​ពិន្ទុ​ពី​ជ័យជម្នះ​ដ៏​តឹង​តែង​លើក្រុម​អង្គរថាយហ្គឺរ​ដោយ​លទ្ធផល ១-០។ គ្រាប់​បាល់ជ័យជម្នះ​រក​បាន​ដោយ​កីឡាករ Kader នៅ​នាទី​៥២ ដូច្នេះ​លោក Jonh Botioba​ បាន​ចាត់​ទុក​ជា​ការ​ប្រកួត​ដ៏​លំបាក​កាល​ពី​សប្តាហ៍​មុន។

សប្តាហ៍​នេះ​ លោក Jonh Botioba បាន​ចាត់​ទុក​ជា​ឧបសគ្គ​ធំ​មួយ​ទៀត។ លោក​បាន​និយាយ​ថា ៖«ក្រុមនីមួយ​ៗ​ក្នុង​រដូវ​កាល​នេះ សុទ្ធ​តែខ្លាំងៗ។ ខ្ញុំមានគោរពចំពោះក្រុមទាំងអស់។ និយាយ​ពី​ក្រុម​ខេត្ត​ព្រៃវែង មានកីឡាករក្មេងៗ​ច្រើន សំបូរ​គុណភាព ទេពកោលសក្យ និង​ឆន្ទៈ ដូច្នេះ​ការ​ជួប​គ្នា​នេះ​​គឺ​​​ជាឧបសគ្គដ៏ធំមួយសម្រាប់ក្លិប អាយអេសអាយ»។

ក្រុម​ខេត្តព្រៃវែង​ប្រកួត​លើក​ដំបូង​នៅ​​ក្នុង​ផ្ទះ​របស់​ខ្លួន​ធ្លាយ​គ្រាប់​បាល់​​៥​គ្រាប់​នៅ​ពេល​ពួក​គេ​បាន​បរាជ័យ​ក្រោមថ្វី​ជើង​របស់​ណាហ្គាវើលដ៍​ដោយ​លទ្ធផល ៤-៥។ បរាជ័យ​នេះ​ត្រូវ​បាន​លោក ឡុង រិទ្ធា គ្រូបង្គោលព្រៃវែងបាន​វាយ​តម្លៃ​​លើ​កូន​ក្រុម​របស់​ខ្លួន​ពី​ការ​ធ្វេសប្រហែស និង​បាត់​បង់​ម្ចាស់​ការ​នៅ​វគ្គ​ទី​១។

លោក​បាន​រៀប​រាប់​ថា ៖«ជាធម្មតាខ្ញុំតែងតែសិក្សាពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់​ដៃគូ។ ក្នុងសប្ដាហ៍ទី១ ក្រុមខ្ញុំគឺជួបក្រុម​ខ្លាំង ណាហ្គាវើលដ៍ ដែលមានកីឡាករបរទេសុទ្ធ​តែ​មានគុណភាព ខ្សែការពាររបស់​ខ្ញុំក្នុងវគ្គទី១បានធ្វេប្រហែស និងបាត់បង់ម្ចាស់​ការ​ ធ្វើ​ឲ្យ​របូតគ្រាប់៤ គ្រាប់។ យ៉ាង​ណា ខ្ញុំព្យាយាមឲ្យកូនក្រុមតាំងស្មារតី និងធ្វើបានល្អវិញ​នៅ​វគ្គទី២។ ការ​ប្រកួតបន្ទាប់​នេះ​ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ»។

ប្រវត្តិ​ជួប​គ្នាក្នុងពានរង្វាន់​បើក​រដូវ​កាល​ KCC កាលពីថ្ងៃទី២ ខែកក្ដដា អាយអេសអាយ ដង្គោសែនជ័យ បានឈ្នះ ព្រៃវែង ៣-១។

ជំនួប​​របស់​ក្រុម​ទាំង​ពីរ​ធ្វើ​នៅវេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍​នេះ​​នៅ​​កីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក​ដែលផ្សាយ​ផ្ទាល់​តាម BTV Cambodia៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤៣ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម