កីឡា
ខេត្តព្រៃវែង លត់ ISI ដង្កោសែនជ័យ ០-៥ ខណៈវិសាខាឈ្នះណាហ្គាវើលដ៍ ១-៤
ក្រុមភ្ញៀវពីរ ខេត្តព្រៃវែង និង វិសាខា សុទ្ធតែធ្វើបានល្អដូចគ្នា នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែសីហានេះ ក្នុងសប្តាហ៍ទី២នៃជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤។
សមាជិកថ្មីនៃលីគកំពូលកម្ពុជា ខេត្តព្រៃវែងបានបង្កភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈជ័យជម្នះដ៏ធំធេងដោយបានបំប៉ោងសំណាញ់ទីរបស់ម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ រហូតដល់៥គ្រាប់ និងមិនឲ្យដៃគូស៊ុតចូលទីរបស់ខ្លួនបានឡើយ។
៥គ្រាប់របស់ព្រៃវែងរកបាន៣គ្រាប់នៅវគ្គទី១ដោយកីឡាករ ផាន សុផេន ២គ្រាប់ នៅនាទីទី២៣, ៤១ និងកីឡាករជប៉ុន Masatoshi ១គ្រាប់នៅនាទីទី៣៤។ ២គ្រាប់ទៀតរកបាននៅវគ្គទី២ដោយកីឡាករ Masatoshi នៅនាទី៤៨ ខណៈខ្សែប្រយុទ្ធមីយ៉ាន់ម៉ា រកបាន១គ្រាប់នៅនាទី៥១។
ជាមួយគ្នានេះ វិសាខា បានផ្តល់ការខកចិត្តយ៉ាងខ្លាំងដល់ម្ចាស់ផ្ទះណាហ្គាវើលដ៍នៅខេត្តកំពង់ធំតាមរយៈជ័យជម្នះដោយលទ្ធផល ១-៤។
ចំណែក វិសាខា រកបាន២គ្រាប់នៅវគ្គទី១ដោយកីឡាករ Janata នៅនាទីទី១៩ និងកីឡាករ Amangeldieve ធ្វើឲ្យចូលទីខ្លួនឯងនៅនាទី៤៤។ ២គ្រាប់ទៀតរបស់វិសាខារកបានដោយកីឡាករ ស៊ុន កក្កដា នៅនាទី៥៥ និង ស៊ិន សុផាណាត់ នៅនាទី៨៩។ ១គ្រាប់របស់ណាហ្គាវើលដ៍រកបានដោយកីឡាករ Amangeldiev នៅនាទីទី៥៣។
ដូច្នេះ វិសាខា ទទួលបានជ័យជម្នះពីរសប្តាហ៍ជាប់គ្នា ខណៈ ព្រៃវែង ក្នុងសប្តាហ៍ទី១ចាញ់ណាហ្គាវើលដ៍ ៤-៥ ប៉ុន្តែសប្តាហ៍ទី២នេះពិតជាធ្វើបានល្អឥតខ្ចោះ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច