Connect with us

កីឡា

ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម វិលមកជម្រើស១១នាក់ដំបូងគួរឲ្យចាប់អារម្មណ៍

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម បាន​បង្ហាញ​ខ្លួន​ពីរ​ប្រកួត​ជាប់​​គ្នា​​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​ប្រកួត​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​​២០២៣-២៤​ដែល​បាន​ដំណើរ​២​សប្តាហ៍។

ចាន់ វឌ្ឍនា ទើប​តែ​វិល​ត្រឡប់​មក​កាន់​ទី​លាន​វិញ​កាល​ពី​ដើម​រដូវ​កាល​នេះ​ក្នុង​ពាន​រង្វាន់​បើក​រដូវ​កាល​ខេមបូឌានលីគ​ខាប់​ឲ្យ​បឹងកេត​ បន្ទាប់​ពី​រូប​គេ​បាន​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ក្នុង​ការ​ព្យាបាល​របួស​កាល​ពី​រដូវ​កាល​២០២២។ រូប​គេ​បាន​របួស​ក្នុង​ពេល​ប្រកួត​ពាន​រង្វាន់​បើក​រដូវ​កាល​២០២២  ប៉ុន្តែ​​នៅ​ដើម​រដូវ​កាល​២០២៣-២៤ ​លោក​គ្រូ​បង្វឹក​សិង្ហបុរី​ដាក់​ឲ្យ​ចូល​​លេង​​​ក្នុង​ពាន​រង្វាន់​បើក​រដូវ​កាល ខេមបូឌានលីគ​ខាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​នេះ ចាន់ វឌ្ឍនា ​ត្រូវ​បាន​លោក​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​ជា​មួយ​អង្គរថាយហ្គឺរ​ ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា សម្រាប់​សប្តាហ៍​ទី​២ ខេមបូឌានព្រីមៀរលីគ បន្ទាប់​ពី​សប្តាហ៍​ទី១​ទល់​នឹង​ភ្នំពេញ​ក្រោន​ត្រូវ​បាន​ដាក់​ចូល​ក្នុង​វគ្គ​ទី២។

​ការ​បង្ហាញ​ខ្លួន​ជម្រើស​១១​នាក់​ដំបូង ចាន់ វឌ្ឍនាកា បាន​បង្កើត​ការ​ចាប់​អារម្មណ៍​ជា​ថ្មី ដោយ​រូប​​គេ​បាន​ស៊ុត​ចូល​២​គ្រាប់​ក្នុងជ័យជម្នះ ៤-១ លើ​អង្គរថាយហ្គឺរ។ ការ​ធ្វើ​បាន​ល្អ​នេះ​​គឺ​កើត​ឡើង​ដោយសារ​ការ​ប្រឹង​ប្រែង​ពោរពេញ​ដោយ​ឆន្ទៈ​ជា​ថ្មី បន្ទាប់​ពី​របួស​ច្រើន​ខែ។

ចំណែក ខ្សែ​បម្រើ​ប្រយុទ្ធ ​ប្រាក់ មុន្នីឧត្តម របស់​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ពីរ​សប្តាហ៍​ជាប់​គ្នា​ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី​សញ្ជាតិ​អេស្ប៉ាញ Pep។ កាលពី​រដូវ​កាល​២០២២ រូប​គេ​មិន​សូវ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទេ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conor Nester។

នៅ​សប្តាហ៍​ទី​១ រូប​គេ​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ក្រសួង​ការពារ​ជាតិ ០-២ ប៉ុន្តែ​ត្រូវ​ដូរ​ចេញ​នៅ​វគ្គ​ទី​២​ជំនួស​វិញ​ដោយ​កីឡាករ​ឡាវ។ នៅ​សប្តាហ៍​ទី​២ រូប​គេ​ក៏​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​​ការ​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទទួល​បាន​ជ័យជម្នះ​២-១ លើ​ភ្នំពេញ​ក្រោន។ រូប​គេ​បាន​លេង​ពេញ​៩០​នាទី​ពេញ។

​ពីរ​សប្តាហ៍​នេះ ព្រះ​ខ័នរាជ​ស្វាយរៀង​មាន​ទម្រង់​លេង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​តំបន់ការពារ បម្រើ និង​ប្រយុទ្ធ​ដែល​ទទួល​បាន​ការកោត​សរសើរ​ពី​មហាជន។

ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ស្ថិត​ក្នុង​ចំណោម​កីឡាករ​រៀមច្បង​មួយ​ចំនួន​ដែល​​កំពុង​លេង​យ៉ាង​សកម្ម​ឲ្យ​ក្លិប​នា​ពេល​បច្ចុប្បន្ន​ដូច​ជា គួច សុកុម្ភៈ, គួច ដានី, សឿយ វិសាល និង សារ៉េត គ្រីយ៉ា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម