Connect with us

កីឡា

ការស៊ើបអង្កេតការបោះឆ្នោត OCA នឹងមិនប៉ះពាល់ដល់ការប្រកួតកីឡាអាស៊ី

បានផុស

នៅ

ការបោះឆ្នោតដ៏ចម្រូងចម្រាសរបស់អង្គការដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) មិនបានគ្របដណ្តប់លើការត្រៀមរៀបចំសម្រាប់កីឡាអាស៊ី (Asian Games) នាពេលខាងមុខនៅទីក្រុង Hangzhou ប្រទេសចិននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានស្តីទីនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លោក Randhir Singh ត្រូវបានបង្ខំឱ្យបន្តតួនាទីរបស់ជាមេដឹកនាំបណ្តោះអាសន្ននៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបដិសេធទទួលស្គាល់ការបោះឆ្នោតរបស់ លោក Sheikh Talal ជាប្រធានថ្មី។

Sheikh Talal បានយកឈ្នះបុរសជន​ជាតិគុយវ៉ែតដូចគ្នា គឺលោក Husain Al-Musallam ក្នុងការបោះឆ្នោតប្រធាននៅមហាសន្និបាត OCA ក្នុងទីក្រុងបាងកកកាលពីខែមុន។ លទ្ធផលធ្វើឱ្យ លោក Sheikh Talal ស្នងតំណែងពីបងប្រុសរបស់លោក គឺលោក Sheikh Ahmed ដែលបានដឹកនាំ OCA អស់រយៈពេល ៣០ឆ្នាំរហូតដល់ឆ្នាំ២០២១ នៅពេលលោក​ត្រូវបានបង្ខំឱ្យចុះចេញពីតំណែង បន្ទាប់ពីត្រូវបានរកឃើញ​មានកំហុសក្នុងការក្លែងបន្លំនៅក្នុងតុលាការក្នុងទីក្រុងហ្សឺណែវ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់១២ខែ។

យ៉ាងណាក៏ដោយ OCA បានលាតត្រដាងថា ការស៊ើបអង្កេតរបស់ IOC លើការបោះឆ្នោតមិនត្រូវបានគេរំពឹងថា នឹងបញ្ចប់រហូតដល់ខែតុលានោះទេ ដោយលោក Singh បម្រើការជាអ្នកដឹកនាំអង្គការក្នុងអំឡុងពេលព្រឹត្តិការណ៍ Asian Games ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា។

លោក Singh បានប្រាប់ Reuters ថា ទីក្រុង Hangzhou គ្រោងនឹងផ្តល់ជូននូវការប្រកួតដ៏ទទួលបានជោគជ័យបំផុត ក្រោយបន្ថែមរយៈពេលមួយឆ្នាំទៀតដើម្បីរៀបចំបន្ទាប់ពីការពន្យារពេលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។

លោក Singh បាននិយាយថា ៖«ការបោះឆ្នោត OCA មិនមានជាប់ពាក់ព័ន្ធជាមួយគណៈកម្មាធិការរៀបចំការប្រកួតនោះទេ។ ទីក្រុង Hangzhou បានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំមុន។ កន្លែងរៀបចំរួចរាល់ អ្វីគ្រប់យ៉ាងគឺនៅនឹងកន្លែង ហើយខ្ញុំប្រាកដថាយើងនឹងបានឃើញការប្រកួតកីឡាអាស៊ីដ៏អស្ចារ្យបំផុតមិនធ្លាប់មាន»។

«ឥឡូវនេះ យើងត្រូវធ្វើតាមអ្វីដែល IOC ណែនាំយើង។ យើងត្រូវធ្វើតាមធម្មនុញ្ញអូឡាំពិក ហើយសីលធម៌គឺជាទិដ្ឋភាពសំខាន់បំផុត។ បន្ទាប់ពី IOC បញ្ចប់ការពិនិត្យឡើងវិញ និងបញ្ជូនរបាយការណ៍ យើងនឹងដឹងថា តើពេលណាត្រូវរៀបចំការបោះឆ្នោត OCA លើកក្រោយ»។ លោក Singh បានសង្កត់ធ្ងន់៕

ប្រែសម្រួល៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម