កីឡា
មុនប៉ះគ្នាថ្ងៃព្រហស្បតិ៍នេះ U23 កម្ពុជាធ្លាប់ឈ្នះព្រុយណេ៦-០ពានAFF U-23
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បើកឆាកប៉ះជម្រើសជាតិព្រុយណេ ក្នុងពានរង្វាន់យុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ AFF U-23 Championship នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ។
ក្រុម U23 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំង ថៃ មីយ៉ាន់ម៉ា និងព្រុយណេ។ សម្រាប់ការប្រកួតបើកឆាក ក្រុមយុវជនកម្ពុជាប៉ះព្រុយណេដែលរំពឹងទទួលបានលទ្ធផលល្អសម្រាប់ជំនួបបើកឆាកដ៏សំខាន់នេះ។

និយាយត្រឹមក្នុងពានរង្វាន់ AFF U-23 Championship ដែលបានរៀបចំឡើងបាន៣លើកមកហើយគិតចាប់តាំងពីឆ្នាំ២០០៥មក កម្ពុជា និងព្រុយណេធ្លាប់ជួបគ្នាតែម្តងប៉ុណ្ណោះ។ ជួបគ្នាលើកដំបូងនោះគឺនៅថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងប្រទេសកម្ពុជា ហើយក៏ជាលើកដំបូងដែលព្រុយណេចូលរួមប្រកួតពានរង្វាន់មួយនេះ។
កាលណោះ ក្រុមម្ចាស់ផ្ទះកម្ពុជាធ្វើបានល្អមែនទែនដោយបានយកឈ្នះលើព្រុយណេក្នុងលទ្ធផល ៦-០។ គ្រាប់បាល់របស់កម្ពុជារកបានដោយកីឡាករ៦រូបផ្សេងៗគ្នាកឺ សៀង ចន្ធា នៅ នាទី១៨, គ្រាប់ទី២ ស៊ុតបញ្ចូលទីពីចម្ងាយនៅនាទី ២០ ដោយខ្សែប្រយុទ្ធ ញាណ សុស៊ីដាន,គ្រាប់ទី៣ ស៊ុតដោយកីឡាករ សាទី នៅនាទី២៣, គ្រាប់ទី៤ ស៊ុតដោយខ្សែការពារ តាំង ប៊ុនឆៃ នៅនាទី៧២, គ្រាប់ទី៥ ស៊ុតដោយខ្សែការពារ ស រតនា នៅនាទី៨៦ និងគ្រាប់ទី៦ ស៊ុតដោយខ្សែប្រយុទ្ធ ណារ៉ុង កក្ដដា នៅនាទី៨៩។
ក្នុងចំណោម កីឡាករដែលរកបានគ្រាប់បាល់ទាំង៦រូបខាងលើនេះគឺ៣នាក់បានជាប់ក្នុងបញ្ជី២៣នាក់ចុងក្រោយដែលត្រូវទៅប្រកួតនៅប្រទេសថៃលើកនេះមានដូចជា សា ទី, តាំង ប៊ុនឆៃ និង ស រតនា។

ចាប់តាំងពីចូលរួមប្រកួតពានរង្វាន់ AFF U-23 នៅខែកុម្ភៈ ឆ្នាំ២០២២នោះមក ព្រុយណេមិនបានបញ្ជូនក្រុមរបស់ខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២លើកចុងក្រោយគឺស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ដូច្នេះពិបាកវាយតម្លៃលើសមត្ថភាព និងបច្ចេកទេសរបស់ក្រុម U23 ព្រុយណេ។
ក្រុមកម្ពុជាប្រកួតជាមួយព្រុយណេវេលាម៉ោង៤រសៀល ខណៈ ក្រុមម្ចាស់ផ្ទះថៃប្រកួតជាមួយមីយ៉ាន់ម៉ា វេលាម៉ោង៨យប់។
ដោយឡែក ពូល B មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈពូល C មានវៀតណាម ហ្វីលីពីន និងឡាវ ដែលចាប់ប្រកួតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ