Connect with us

កីឡា

យុវជនពូកែបញ្ចប់ទី អ៊ន់ សីហា ទើបចូលរួមគិរីវង់សុខសែនជ័យជាប់U23កម្ពុជា

បានផុស

នៅ

កីឡាករវ័យ​ក្មេង អ៊ន់ សីហា បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​​ឆ្នាំ (U23) ដើម្បី​ទៅ​​ចូល​រួម​ប្រកួត​ជើង​ឯក​យុវជន​អាស៊ាន​អាយុ​ក្រោម​២៣​ឆ្នាំ​​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​រូប​គេ​ទើប​បាន​ចូល​រួម​ជា​មួយ​ក្លិប​អាជីព​នៃ​លីគ​កំពូល​កម្ពុជា​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ អ៊ន់ សីហា អាយុ​២២​ឆ្នាំ កម្ពស់​១,៧៣​ម៉ែត្រ​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់ក្លិប​បាល់ទាត់​គិរីវង់សុខសែន​ជ័យ។ រូប​គេ​ទើប​តែ​បាន​ចូល​រួម​ជា​ក្លិប​បាល់ទាត់​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​តាកែវ​​មួយ​នេះ​កាល​ពី​ខែមករា ឆ្នាំ​​២០២៣​ និង​ជា​ក្លិប​អាជីពដំបូង​​ដែល​រូប​គេ​បាន​ចូល​រួម។

លោក សាប៊ូន វិនតា គ្រូ​បង្គោល​របស់គិរីវង់សុខសែន​ជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​លោក​ទទួល​ការងារ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​គិរីវង់សុខសែន​ជ័យ​កាល​ពី​​ដើម​ឆ្នាំ​២០២៣​ ក្លិប​បាន​ធ្វើ​តេស្ត​ជ្រើស​រើស​កីឡាករ​​ត្រៀម​ប្រកួត​ខេមបូឌានលីគ​ខាប់។ បន្ទាប់​ពី​ធ្វើ​តេស្ត​រយៈ​ពេល​៣​ថ្ងៃ ក៏​ជ្រើស​រើស​បាន​កីឡាករ​មួយ​ចំនួន​ក្នុង​នោះ​មាន​កីឡាករ អ៊ន់ សីហា ម្នាក់​ដែរ។

លោក​បាន​លើក​ឡើង​ថា ៖«យើង​បាន​មើល​ឃើញ​ពីអនាគត​យុវជន​ម្នាក់​នេះ។ ដំបូង​ឡើយ​គាត់​នៅ​មាន​កម្រិត​ទេ ប៉ុន្តែ​យើង​ឃើញ​ទេព​កោសល្យ​នៃ​ការ​បញ្ចប់ទី​របស់​គាត់ យើង​ក៏​សម្រេច​ចិត្ត​ផ្តល់​ឱកាស​ឲ្យ​គាត់​ដើម្បី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម»។

«នៅ​ពេល​ប្រកួត​លីគ​ខាប់ ខ្ញុំ​បាន​ផ្តល់​ឱកាស​ឲ្យ​គាត់ ហើយ​ពេល​នោះ​គាត់​បង្ហាញ​សមត្ថភាព​បាន​ល្អ អីចឹង​ខ្ញុំកាន់​តែ​ជួយ​ពង្រឹង​គាត់​បន្ថែម​ទៀត ហើយ​គាត់​ជួយ​ក្រុម​បាន​ច្រើន»។ លោក សាប៊ូន វិនតា បាន​សង្កត់​ធ្ងន់​ពី​យុវជន អ៊ន់ សីហា ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​គិរីវង់សុខសែន​ជ័យ​ដែល​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិបសម្រាប់​ខេមបូឌានលីគ​ខាប់ ឆ្នាំ​២០២៣។

លោក សាប៊ូន វិនតា បាន​លើក​ឡើង​ពី​លក្ខណៈ​ពិសេស​របស់​យុវជន​រូប​នេះ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​​ដែល​មាន​ជំនាញ និង​ទេពកោសល្យ​​​ក្នុង​ការ​បញ្ចប់​ទី​ដ៏​មាន​ប្រសិទ្ធភាព ហើយ​រូប​គេ​រីក​ចម្រើន​បាន​ឆាប់​រហ័ស។

បើ​និយាយ​ពីប្រភព​ដើម​វិញ អ៊ន់ សីហា ជា​អតីត​យុវជន​របស់​សាលា​តម្រង់​ទិស​​​បាល់ទាត់​ខេត្ត​កំពង់ចាម​ដែល​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​កីឡា​បាល់ទាត់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ បន្ទាប់​មក រូប​គេ​មាន​ឱកាស​បាន​លេង​ឲ្យ​​ក្រុម​ខេត្ត​កំពង់ចាម​នៅ​ក្នុង​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ​រយៈ​ពេល​២​ឆ្នាំ និង​ចុង​ក្រោយ​បាន​ចូល​រួម​ជា​មួយ​ក្លិប​អាជីព​គិរីវង់សុខសែនជ័យ នៅ​ខែ​មករា ឆ្នាំ​២០២៣។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ជា​មួយ​ក្លិប​ដែល​មាន​គ្រូ​បង្វឹក​​កាន់សញ្ញាប័ត្រ AFC “A” License អ៊ន់ សីហា ​ទទួល​បាន​ឱកាស​ឲ្យ​ចូល​រួម​ធ្វើ​តេស្ត​ក្នុង​ក្រុម​ជម្រើស​ជាតិកម្ពុជា U23 ហើយ​​ទទួល​បាន​ជោគជ័យតាមបំណង​ប្រាថ្នា​របស់​ខ្លួន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៤ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម