Connect with us

កីឡា

ប៉ះគ្នាថ្ងៃស្អែក គ្រូ Young Elephants គិត​ថា ភ្នំពេញក្រោនមានសម្ពាធជាង

បានផុស

នៅ

លោក Satyasagara គ្រូបង្គោលក្លិប​បាល់ទាត់​ Young Elephants បាន​យល់​ឃើញ​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​មាន​សម្ពាធ​ច្រើន​ជាង​​ក្រុមរបស់​លោក​នៅ​ពេល​ជួបគ្នា​វគ្គ​ជម្រុះ AFC Cup 2023 វេលា​ម៉ោង៦​ល្ងាច ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន​ RSN រាជធានី​ភ្នំពេញ​។

លោក Satyasagara
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​យល់ឃើញ​ពី​សម្ពាធ​របស់​ភ្នំពេញ​ក្រោន​គឺ​ដោយសារ​ក្លិប​ខ្លាំង​របស់​កម្ពុជា​មមាញឹក​ខ្លាំង​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នៅ​ក្នុង​ប្រទេស​។ ក្នុង​សន្និសីទសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា លោក Satyasagara គ្រូបង្គោលក្លិប Young Elephants និយាយាថា៖«ភ្នំពេញហាក់មានសម្ពាធក្នុងការប្រកួតថ្ងៃស្អែកនេះ ដោយសារលីគកម្ពុជាទើបតែចាប់ហើយពួកគេមានការងារច្រើនដែលត្រូវធ្វើ និងគ្មានពេលសម្រាកគ្រប់គ្រាន់។ ផ្ទុយ​ទៅ​វិញ ក្រុម​ Young Elephants របស់​ខ្ញុំ​ហាក់មិនសូវមានសម្ពាធទេ ពីព្រោះ​លីគកំពូលឡាវបាន​សម្រាកជាង១ខែហើយ ប៉ុន្តែយើងនៅតែបន្តហ្វឹកហាត់ និងមានការប្រកួតផ្សេងៗជាហូរហែ»។

ទោះ​បី​ជា​យ៉ាង​ណា គ្រូ​សញ្ជាតិ​សិង្ហបុរី​ក៏​មើល​ឃើញ​ពី​ចំណុច​វិជ្ជមាន​ផង​ដែរ​នៅ​ពេល​ក្រុម​​របស់​កម្ពុជា​មួយ​នេះជាប់​រវល់​ខ្លាំង។ លោក​គិត​ថា ការ​ប្រកួត​ញឹក​ញាប់​របស់​ភ្នំពេញ​ក្រោន​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ក្រុម​មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អ​ដែរ។

សម្រាប់ការប្រកួតចុងក្រោយរបស់ក្លិប Young Elephants គឺបានយកឈ្នះក្លិប Master 7 ដោយលទ្ធផល ១-០ កាលពីថ្ងៃទី២ ខែកក្ដដា ឆ្នាំ ២០២៣។ ក្រោយមក​ ក្រុម​នេះ​បាន​សម្រាកអស់រយៈពេលជាង១ខែ​មក​ហើយ ដោយសារ​​លីគ​បាល់ទាត់​កំពូល​ឡាវ​មិន​ទាន់​ចាប់​ផ្តើម​រហូត​កាល​ថ្មី​។

ក្លិបទាំង២​ធ្លាប់​បាន​ជួបគ្នាម្តងគត់ គឺ​​ភ្នំពេញក្រោនបានយកឈ្នះ Young Elephants ដោយលទ្ធផល ៤-២ នៅវគ្គសំន្សំពិន្ទុក្នុងពូលក្នុងពានរង្វាន់ AFC CUP ឆ្នាំ ២០២២។

រហូត​មក​ដល់​ពេល​នេះ Young Elephants ​មាន​ការ​ផ្លាស់​ប្តូរ​សមាជិក​​ច្រើន ក្នុង​នោះ​មាន​កីឡាករ​បរទេស​តែ​២​នាក់​ប៉ុណ្ណោះ​ ខណៈ​សមាជិកសំខាន់​​ជា​ប្រធាន​ក្រុម​សញ្ជាតិ​ឡាវ​ Bounphachan Bounkong បាន​ផ្លាស់មកក្លិបព្រះខ័នរាជស្វាយរៀង​ថែម​ទៀត។

បែប​នេះ​ក្តី ទម្រង់លេងរបស់ក្លិប​ជើង​ឯក​លីគ​ឡាវ​មួយ​នេះ​នៅតែ​ល្អ​ ដោយការប្រកួត១៤លើកចុងក្រោយតាំងពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ មិន​ធ្លាប់ស្គាល់បរាជ័យ​ឡើយ។

ដោយ​ឡែក ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​ទើប​តែ​ឈ្នះ​ជើង​ឯក​ខេមបូឌានលីគ​ខាប់ និង​ខេមបូឌានស៊ុបភើ​ខាប់ ឆ្នាំ​២០២៣ និង​២​ប្រកួត​​​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​២០២៣-២៤ ឈ្នះ​១ និង​ចាញ់​១៕

អត្ថបទ៖ ផា រតនា  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម