កីឡា
ខាន់ ចេសា ប្តេជ្ញាខំប្រឹងឲ្យក្លាយជាអ្នកកីឡាកម្ពុជាទី១ឈ្នះខ្សែក្រវាត់ONE
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងប្រកួតជាមួយកីឡាការិនីអាមេរិក Danielle Kelly នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ដើម្បីដណ្តើមខ្សែក្រវាត់ជំនាញឃ្លេពិភពលោកនៅសង្វៀន ONE Championship។

សម្រាប់ការប្រកួតនេះវីរកីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា បានចាត់ទុកជាការប្រកួតដ៏សំខាន់មួយក្នុងអាជីពកីឡាជឺជីតស៊ូរបស់នាង និងចង់ក្លាយជាអត្តពលិកកម្ពុជាទី១ដែលបានឈ្នះខ្សែក្រវាត់ជំនាញឃ្លេពិភពលោកនៅសង្វៀនធំមួយនេះ។
លោក Peter Khan ជនជាតិខ្មែរដែលជាឪពុករបស់ ខាន់ ចេសា បានប្រាប់ថា ៖«កូនស្រីរបស់ខ្ញុំពិតជារំភើបរីករាយខ្លាំងដែលទទួលបានឱកាសប្រកួតលើកទី១ក្នុងការដណ្តើមខ្សែក្រវាត់កម្រិតពិភពលោកនេះ។ កូនខ្ញុំពិតជាចង់ឈ្នះខ្សែក្រវាត់ និងចង់ក្លាយជាអត្តពលិកខ្មែរទី១ឈ្នះខ្សែក្រវាត់នៅ ONE»។
លោកបានបញ្ជាក់ថា រហូតដល់ពេល ខាន់ ចេសា ត្រៀមខ្លួនបានល្អណាស់ ហើយការត្រៀមខ្លួននេះក៏មិនមែនសម្រាប់តែការប្រកួតដណ្តើមខ្សែក្រវាត់នេះឡើយ ប៉ុន្តែក៏ជាការត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតកីឡាទ្វីបអាស៊ី Asian Games នៅប្រទេសចិន។

នៅពេលសួរថា តើលោកយល់ឃើញយ៉ាងណាកីឡាការិនីអាមេរិក Kelly ដែលធ្លាប់ចាញ់ពិន្ទុ ខាន់ ចេសា ម្តងកាលពីឆ្នាំ២០២១? លោកបានឆ្លើយខ្លីថា ៖«គាត់ជាកីឡាការិនីមិនចេះបង់បោល ហើយជាកីឡាការិនីជំនាញឃ្លេដ៏ល្អម្នាក់»។
Danielle Kelly ដែលជាកីឡាការិនីឃ្លេ និងជឺជីតស៊ូបានចាប់ផ្តើមប្រកួតតាំងពីឆ្នាំ ២០១៤ ដោយរហូតដល់ពេលនេះធ្លាប់ប្រកួត២៩លើក ក្នុងនោះឈ្នះ ១៩ លើកចាញ់ ៩ និងស្មើ ១លើក។
បច្ចុប្បន្ន កីឡាការិនីអាមេរិករូបនេះកំពុងហ្វឹកហាត់នៅក្លិបល្បីឈ្មោះរបស់ប្រទេសសិង្ហបុរី Evolve MMA។ នាងបានចុះកុងត្រាចូលសង្វៀន ONE Championship កាលពីឆ្នាំ២០២២ ជាពេលកីឡាការិនីកម្ពុជា ខាន់ ចេសា បានចុះកុងត្រាដែរ។

Kelly ធ្លាប់បានប្រកួតនៅសង្វៀន ONE ៣ដងហើយគឺលើកទី១បានស្មើពិន្ទុកីឡាការិនីជប៉ុន Mei Yamaguchi, លើកទី២ឈ្នះកីឡាការិនីរុស្ស៊ី Mariia Molchanova និងលើកទី៣បានយកឈ្នះកីឡាការិនីជប៉ុន Ayaka Miura។ ស្របពេល ខាន់ ចេសា មិនទាន់ធ្លាប់បានប្រកួតនៅ ONE ទេ ប៉ុន្តែធ្លាប់បានឈ្នះពិន្ទុ Kelly ក្នុងកម្មវិធី Who’s Number One (WNO) កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ