កីឡា
គ្រូ Young Elephants ចាត់ទុកកីឡាករភ្នំពេញក្រោន២នាក់គ្រោះថ្នាក់ល្ងាចនេះ
ក្លិបភ្នំពេញក្រោនឹងត្រូវបើកទ្វារកីឡដ្ឋានស្មាត អ អេស អិន ទទួលក្រុមភ្ញៀវក្លិប Young Elephants វេលាម៉ោង ៦ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងវគ្គជម្រុះបឋមពានរង្វាន់ AFC CUP ២០៣៤-២៤។
ក្នុងខែសីហានេះ ភ្នំពេញក្រោនធ្វើការធ្ងន់មែនទែនក្នុងនោះប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកខេមបូឌានលីគខាប់ ជាមួយណាហ្គាវើលដ៍រហូតឈានដល់វគ្គប៉េណាល់ទីកាត់សេចក្តី។ បន្ទាប់មកពួកគេបានប្រកួតឈ្នះវិសាខាដើម្បីគ្រងជើងឯកខេមបូឌានស៊ុបភើខាប់ និងសប្តាហ៍ទី១នៃលីគកំពូលកម្ពុជារដូវកាលយកឈ្នះក្រុមខ្លាំងបឹងកេត មុនពេលចាញ់ក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង២-១ ក្នុងសប្តាហ៍ទី២នៃលីគកំពូលកម្ពុជា។

លោក Satyasagara គ្រូបង្គោលក្លិប Young Elephants និយាយាថា៖«ភ្នំពេញក្រោនហាក់មានសម្ពាធក្នុងការប្រកួតថ្ងៃនេះ ដោយសារលីគកម្ពុជាទើបចាប់ផ្តើម។ ពួកគេមានការងារច្រើនដែលត្រូវធ្វើ និងគ្មានពេលសម្រាកគ្រប់គ្រាន់។ ផ្ទុយទៅវិញ ក្រុមរបស់ខ្ញុំមិនសូវមានសម្ពាធទេ ពីព្រោះលីគកំពូលឡាវបានសម្រាកជាង១ខែ ប៉ុន្តែយើងនៅតែបន្តហ្វឹកហាត់ និងមានការប្រកួតផ្សេងៗ»។
លោកបានបញ្ជាក់ថា កីឡាករ២រូបរបស់ភ្នំពេញក្រោនដែលលោកគិតថា ក្រុមរបស់របស់លោកត្រូវប្រុងប្រយ័ត្នខ្លាំងគឺកីឡាករប្រយុទ្ធលេខ១០ Nieto និងកីឡាករបម្រើលេខ៦ Yudai Ogawa។
ចំណែក លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោនបាននិយាយថា ការចាញ់ព្រះខ័នរាជស្វាយរៀងគឺជាការដាស់ស្មារតីក្រុមទាំងមូល និងការជំរុញទឹកចិត្តឲ្យពួកគេដាក់ឆន្ទៈខ្ពស់សម្រាប់ការប្រកួតជាមួយ Young Elephants។

«ក្រុម Young Elephants បានសម្រាករយៈពេលជាង១ខែហើយ។ ពួកគេមានពេលវេលាត្រៀមខ្លួនគ្រប់គ្រាន់។ ចំពោះភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតលំបាកៗទាំងក្នុងពានរង្វាន់ ខេមបូឌានស៊ុបភើខាប់ និង ខេមបូឌានព្រីមៀរលីគ ដែលជួបសុទ្ធតែក្រុមខ្លាំង។ នេះក៏ជាការត្រៀមខ្លួនដ៏ល្អមួយរបស់ក្លិបភ្នំពេញក្រោន»។ លោក Oleg Starynskyi បានរៀបរាប់ថា និងបន្ថែមថា ៖«កីឡាកររបស់ខ្ញុំមិនមានបញ្ហារបួសអ្វីទេ។ Young Elephants មានការផ្លាស់ប្ដូរកីឡាករបរទេសមួយចំនួន ប៉ុន្តែទម្រង់លេងហាក់មិនមានការផ្លាស់ប្ដូរច្រើនទេ»។
ជាមួយគ្នានេះ សមាជិកវ័យក្មេងរបស់ភ្នំពេញក្រោន លឹម ពិសុទ្ធ និយាយថា ៖«ខ្ញុំនឹងព្យាយាមលេងយកឈ្នះក្រុមឡាវ Young Elephants ឲ្យបាន»។
ប្រធានក្រុម Young Elephants កីឡាករ Manolom Phetphakdy និយាយថា ៖«កីឡាករដែលខ្ញុំគិតថា គ្រោះថ្នាក់បំផុតនៅលើទីលានគឺកីឡាករពាក់អាវលេខ៦ Yudai Ogawa»។

ក្លិបទាំង២ធ្លាប់បានជួបគ្នាម្តងគត់ គឺភ្នំពេញក្រោនបានយកឈ្នះ Young Elephants ដោយលទ្ធផល ៤-២ នៅវគ្គសំន្សំពិន្ទុក្នុងពូលក្នុងពានរង្វាន់ AFC CUP ឆ្នាំ ២០២២៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?