Connect with us

កីឡា

បណ្តុះបណ្តាល​បច្ចេកទេស​ស្នងការ​ប្រកួត​មុន​បើក​ការប្រកួត​ជើងឯក​កីឡា​ទោចក្រយាន​កម្រិត​

បានផុស

នៅ

វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ស្នង​ការរៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​កម្រិត​មូលដ្ឋាន ដែល​បាន​ចាប់​ផ្តើម​មួយថ្ងៃ​មុន​បើក​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​ខេត្ត​សៀ​មរាប បាន​បញ្ចប់​កាលពី​រសៀល​ថ្ងៃ ទី​២២ ខែមករា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​និង ​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​អញ្ជើញ​ទៅ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ស្នង​ការរៀបចំ​ការប្រកួត​កម្រិត​មូលដ្ឋាន​នេះ ដោយមាន​ការចូលរួម​ពី​ថ្នាក់​ដឹក នាំ​ក្រសួងពាណិជ្ជកម្ម លោក​អភិបាលរង ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត គ្រូបង្វឹក សិក្ខាកាម ក្រុម​ម៉ូតូ BMW តំណាង​ក្រុម ហ៊ុន​ឧបត្ថម្ភ​នានា និង​កីឡាករ​កីឡាការិនី​ជាច្រើនរូប​ទៀត​។

លោក​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រ យាន បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​របស់​មន្ទី​រ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ដែល​ទទួល​ធ្វើ ជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​វគ្គប​ណ្តុះ​បណ្តាល​បច្ចេក​ទេស​ស្នង​ការរៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​កម្រិត​មូលដ្ឋាន​ដ៏​មាន​សារ​សំខាន់​នេះ​។

លោក​ប្រធាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​ដែល​មាន​រយៈ ពេល​០៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៩ រហូតដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ បាន​ធ្វើ​ឲ្យ​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​យើង បាន​យល់ដឹង​អំពី​បច្ចេកទេស​ក្នុង​រៀបចំ​ការ​ប្រកួត​កីឡា​ទោចក្រយាន ដើម្បី​ត្រៀម​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ ដែល​ប្រ ព្រឹ​ត្ត​ធ្វើ​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ២០២១ នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ប្រធាន​បាន​ថ្លែង អំណរគុណ​ចំពោះ​គ្រូឧទ្ទេស​និង​មន្ត្រី របស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត សៀមរាប និង​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។

លោក ប៉ាន សូរ​ស័ក្តិ បាន​សង្កត់ធ្ងន់​ថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​សន្តិភាព​ពេញលេញ ហើយ​ត្រូវបាន​អន្តរជាតិ​ទទួល​ស្គាល់​ថា មានការ​ផ្លាស់ប្ដូរ​យ៉ាង​ល្អប្រសើរ​ទាំង​ទិដ្ឋភាព​ន​យោ បាយ សន្តិសុខ សេដ្ឋកិច្ច និង​សង្គម ធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ​កាលា​នុ​វត្ត​ថ្មីៗ ពុំ​ធ្លាប់​មាន​សម្រាប់​ការងារ​កែទម្រង់​ស៊ីជម្រៅ ការ ពង្រីក​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច ព្រមទាំង​ទទួលបាន​នូវ​ទំនុកចិត្ត​ឱ្យទទួល​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​៕

ដោយ ៖ វិ​សិទ្ធ

សូមចុចអាន ៖ ៧៦​នាក់​ចូលរួម​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​២០២០

សូមចុចអាន ៖ អត្ត​ព​លិ​ក​កម្ពុជា​ចាប់ផ្តើម​ហ្វឹកហាត់ ត្រៀម​ចូលរួមស៊ី​ហ្គេម​នៅ​វៀតណាម​ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម