Connect with us

កីឡា

Man City ឈ្នះជើងឯក UEFA Super Cup បន្ទាប់ពីឈ្នះពានធំ៣ក្នុងរដូវកាលមុន

បានផុស

នៅ

ក្លិប​បាល់ទាត់​ Manchester City បានឈ្នះជើងឯក UEFA Super Cup ឆ្នាំ២០២៣ តាម​រយៈ​​ជ័យជម្នះ​ដោយ​ការទាត់​ប៉េណាល់​ទី​កាត់​សេចក្តី ៥-៤ លើ​ក្រុម Sevilla បន្ទាប់​ពីប្រើ​ពេល​១២០​នាទី​បាន​ត្រឹម​ស្មើ​គ្នា ១-១។

Manchester City ឈ្នះ UEFA Super Cup
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Karaiskakis ប្រទេស​ក្រិក​កាល​ពី​យប់​មិញ ក្រុម​ជើង​ឯក UEFA Europa League គឺ Sevilla បាន​បើក​ការ​នាំ​មុខ 0-១ នៅ​នាទី​ទី២៥​ដោយ​កីឡាករ Youssef En-Nesyri នៅ​វគ្គ​ទី១ ប៉ុន្តែ​ក្រុម​ជើង​ឯក UEFA Champions League គឺ Man City បាន​តាមស្មើ​នៅ​នាទី​៦៣ ដោយ​កីឡាករ Cole Palmer ដើម្បី​តាម​ស្មើ ១-១ ដែល​លទ្ធផល​នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​១២០​នាទី។

នៅវគ្គប៉េណាល់ទី​កាត់​សេចក្តី កីឡាករ​មេឃខៀវ​៥​នាក់​ដំបូង​ស៊ុត​ចូល​ទាំង​អស់​គឺ​កីឡាករ Haaland, Alvarez, Kovacic, Grealish និង Kalker ខណៈ​កីឡាករ​៥​នាក់​របស់ Sevilla ស៊ុត​ចូល​៤​នាក់មាន​កីឡាករ Ocapos, Mir, Rakitic, Montiel ខណៈ​កីឡាករ​ទី៥ Gudelj បានបរាជ័យ បន្ទាប់ពីស៊ុតដាច់ចង្កេះ​អ្នក​គាំទ្រ​ Man City ប៉ុន្តែ​បាល់ទៅបុក​បាទីខាងលើ និង​ខ្ទាត់ចេញ។

នេះ​ជា​ពាន​រង្វាន់​ធំ​សំខាន់១​ទៀត​សម្រាប់ Manchester City បន្ទាប់ពី​បានឈ្នះ​ពាន​រង្វាន់​ធំ​សំខាន់​៣​ក្នុង​មួយ​រដូវ​កាល២០២២-២៣​គឺ UEFA Champions League, Premier League និង FA Cup ប៉ុន្តែ​បាន​បរាជ័យ​ក្រោម​ថ្វីជើងកាំភ្លើង​ធំ Arsenal ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន​បើក​រដូវ​កាល FA Community Shield។

Manchester City ត្រូវ​ប្រកួតដណ្តើម​ពានរង្វាន់​ក្លិបប្រចាំទ្វីប FIFA Club World Cup មួយ​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣៧ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៥៦ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម