Connect with us

កីឡា

គ្រូក្រុមជើងឯកលីគឡាវនៅតែមានមោទនភាព ទោះចាញ់ភ្នំពេញក្រោនយប់មិញ

បានផុស

នៅ

លោក Satyasagara គ្រូបង្គោលក្លិប Young Elephants នៅ​តែ​រីក​រាយ និង​មាន​មោទនភាព​ចំពោះ​កូន​ក្រុម​របស់​លោក បើ​ទោះ​បីជា​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល ៣-០ វគ្គ​ជម្រុះ​បឋម​​ ក្នុង​ពានលំដាប់​ទី២​របស់​អាស៊ី AFC Cup ឆ្នាំ​២០២៣ ក្រោម​ស្ថានភាព​ទី​លាន​មិន​​សូវល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងរៀបចំការប្រកួតរបស់សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) លោក SI THU WIN សញ្ជាតិ មីយ៉ាន់ម៉ា បានសម្រេច​ពន្យារពេល​៣០នាទីដើម្បីឲ្យស្ថានភាពទឹកដក់លើទីលានឲ្យ​ស្រក និង​ល្អ​ប្រសើរ​​ងាយស្រួលធ្វើ​ការប្រកួត។

ទោះបី​ជា​​ការ​ប្រកួត​ត្រូវ​បាន​ពន្យារ​ពេល​រយៈ​ពេល​៣០​នាទី ក៏​ស្ថានភាព​ទឹក​​នៅ​តែ​ស្រក​មិន​ទាន់​​ពេល​វេលា​ និង​បាន​​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​​ក្រុម​ទាំង​ពីរ​ក្នុង​ការ​បញ្ជូន​បាល់​រាប។

លោក Satyasagara បាននិយាយថា៖«ក្រុមរបស់ខ្ញុំគឺលេងជាមួយក្រុម​ខ្លាំង ដែលមានកីឡាករបរទេសល្អៗ ប៉ុន្តែខ្ញុំក៏មានមោទនភាពចំពោះកូនក្រុមដែលធ្វើបានល្អក្នុងវគ្គទី១ ដោយមិនធ្វើឲ្យរបូតគ្រាប់បាល់»។

លោក​បាន​បន្ថែម​ថា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ដក់​នៅ​លើ​ទី​លាន​ច្រើន​។ ទោះ​បី​​​​ពន្យារ​ពេល​៣០​នាទី ក៏​ទឹក​នៅ​តែបន្ត​មាន​ ដូច្នេះ​ធ្វើ​ឲ្យ​កីឡាករ​​ក្រុម​ទាំង​ពីរ​ជួប​ការ​លំបាក​ខ្លាំង។

ចំណែក លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោន និយាយថា៖«ខ្ញុំសូមអរគុណដល់អ្នកតំណាងរៀបចំការប្រកួត AFC និងក្រុមការងារពាក់ព័ន្ធ ដែលបានសម្រេចពន្យារពេល​៣០នាទី។ ការពន្យារ​នេះមិនមែនធ្វើឡើង ដើម្បីតែទូរទស្សន៍ ឬអ្នកឧបត្តម្ភផ្សេងៗទេ ប៉ុន្តែគឺធ្វើឡើងដើម្បី​ឲ្យ​ការប្រកួតនៅលើទីលានមានភាពល្អប្រសើរ។ គោលបំណងគឺធ្វើឲ្យអ្នកគាំទ្រមានភាពរីករាយក្នុងការទស្សនា»។

ការ​ប្រកួត​បាន​ចាប់ផ្តើម​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ហើយ​ភ្នំពេញ​ក្រោន​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០។ គ្រាប់បាល់ ៣គ្រាប់របស់ ភ្នំពេញក្រោន រកបានដោយកីឡាករ Shintaro Shimizu នៅនាទី ៥៨ តាម​រយៈ​ទាត់​ពិន័យ​១១​ម៉ែត្រ។ គ្រាប់ទី២ រកបានដោយកីឡាករ Yudai Ogawa នៅនាទី ៧៨ ពីការស៊ុត​ហ្រ្វីឃីត និងគ្រាប់ទី៣ រកបានដោយកីឡាករ Andrés Nieto ពី​ការវាយបក​បាល់ដាច់មាត់​នៅនាទី ៩០+៣។

បន្ទាប់​ពី​ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម ភ្នំពេញ​ក្រោន ​មាន​ភារកិច្ច​ធ្ងន់​បន្ត​ទៀតដោយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង Tampines Rovers FC របស់សិង្ហបុរី​ក្នុង​វគ្គ​ខ្វែង Play-off នៅ​ថ្ងៃទី២៣ ខែ​សីហា ដើម្បីរកក្រុមឡើងទៅវគ្គចែកពូល​ក្នុង​ពាន​រង្វាន់ AFC Cup ២០២៣នេះ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១០ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១០ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម