Connect with us

កីឡា

កីឡាការិនី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី ផ្តូ​ល​នារី​កូរ៉េ Choi Jeong Yun ក្នុង​ទឹក​ទី​២

បានផុស

នៅ

កីឡាការិនី​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី បាន​ផ្តួល​កីឡាការិនី​កម្ពស់​ខ្ពស់​របស់​កូរ៉េខាងត្បូង Choi Jeong Yun ក្នុង​ទឹក​ទី​២ នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE II នា​រាត្រី​ថ្ងៃ​សុក្រ ទី​២៩ ខែមករា នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ខកចិត្ត​ក្នុង​ការប្រកួត​លើកចុងក្រោយ​កាលពី​ឆ្នាំ​២០១៩​ដោយ​ចាញ់​កីឡាការិនី​ប្រេ​ស៊ី​ល Rayane Marques Bastos ក្នុង​ទឹក​ទី​១​នៅ ONE: Mark of Greatness ឆ្នាំ​២០១៩ អែម សុ​វណ្ណា​រី បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ដើម្បី​អភិវឌ្ឍ​ឲ្យ​ក្លាយជា​កីឡាការិនី​ប្រដាល់​គុន​ចម្រុះ​ពិតប្រាកដ​។

ពេលនេះ កីឡាការិនី​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី ដែលមាន​គ្រូបង្វឹក​ជា​អ្នក​ខេត្តបាត់ដំបង​បាន​បង្កើត​កំណត់ត្រា​ជ័យជម្នះ​លើក​ទី​២ ក្នុងការ​បង្ហាញខ្លួន​ប្រកួត​៣​លើក​នៅ​សង្វៀន​អន្តរជាតិ ONE Championship​។

គ្រាន់តែ​ចូល​ទឹក​ទី​១​ភ្លាម អែម សុ​វណ្ណា​រី ចូល​អោប និង​កាច់​ផ្តួល​ដើម្បី​ដាក់​គំនាប​ជំនាញ​ក្រោម​តែម្តង​។ យ៉ាងណា​សម្រាប់​៥​ទឹក​ដំបូង កីឡាការិនី​កូរ៉េ​អាច​ទប់ស្កាត់ និង​ដោះខ្លួន​ចេញពី​ការគាប់សង្កត់​របស់ សុ​វណ្ណា​រី​បាន​។

យ៉ាងណា នៅ​ទឹក​ទី​២ សុ​វណ្ណា​រី មិនបាន​បណ្តោយ​ឱកាស​កន្លង​ហួស​ទៅ​ទេ​ដោយ​ចាប់ផ្តើម​ទឹក​ភ្លាម​គឺ​ចូលចាប់​អោប និង​កាច់​ផ្តួល​ភ្លាម​។ កីឡាការិនី​ខ្មែរ​អាមេរិក​បាន​ព្យាយាម​ដាក់​គំនាប​ដោយ​លើក​ពីរ​លើ និង​វ៉ៃ​កណ្តាប់​សន្ធាប់​បណ្តាល​ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​តែម្តង​។

វា​ជា​បរាជ័យ​លើក​ទី​២​របស់​កីឡាការិនី​កូរ៉េខាងត្បូង Choi Jeong Yun បន្ទាប់ពី​បង្ហាញខ្លួន​ប្រកួត​លើក​ទី​១​នៅ ONE បាន​ចាញ់​កីឡាការិនី​ប្រេ​ស៊ី​ល Maira Mazar ក្នុង​ទឹក​ទី​៣​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០​។

ជ័យជម្នះ​លើក​ទី​១​របស់ អែម សុ​វណ្ណា​រី នៅ ONE Championship រកបាន​កាលពី​ឆ្នាំ​២០១៨​ដែល​ពេលនោះ​នាង​បាន​ផ្តួល​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ក្នុង​ទឹក​ទី​១​នៅ ONE: Destiny of Champions នៅ​ឆ្នាំ​២០១៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម