កីឡា
ពានAFF U-23 កម្ពុជាធ្លាប់ឈ្នះមីយ៉ាន់ម៉ា ២-០ ចុះម៉ោង៤ថ្ងៃនេះ?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនឹងប្រកួតជាមួយក្រុមយុវជនខ្លាំងមីយ៉ាន់ម៉ា វេលាម៉ោង៤រសៀលនេះ ក្នុងពានរង្វាន់ AFF U23 Championship 2023 នៅប្រទេសថៃ។

នេះជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A លើកទី២ សម្រាប់ក្រុមទាំងពីរ បន្ទាប់ពីបានឆ្លងកាត់ប្រកួតទី១ដូចគ្នា។ សម្រាប់ការប្រកួតទី១ ក្រុមកម្ពុជារកបាន៣ពិន្ទុពីជ័យជម្នះដោយលទ្ធផល ៥-០ លើក្រុមយុវជនព្រុយណេ ខណៈមីយ៉ាន់ម៉ាមិនទាន់មានពិន្ទុទេ ដោយសារបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះថៃក្នុងលទ្ធផល ៣-០។
ការប្រកួតនេះពិតជាសំខាន់ណាស់សម្រាប់ក្រុមទាំងពីរដើម្បីរកកៅឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះថៃ ក្រុមយុវជនមីយ៉ាន់ម៉ាច្បាស់ជាខំប្រឹង១០០%ដើម្បីរកឲ្យបានពិន្ទុពេញពីក្រុមកម្ពុជាសម្រាប់ឱកាសចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូល។ ដូចគ្នានេះដែរ កម្ពុជាក៏ត្រូវការឈ្នះដាច់ខាតដើម្បីឱកាសចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូល ពីព្រោះប្រកួតបន្ទាប់កម្ពុជាត្រូវជួបក្រុមខ្លាំងថៃដែលជារឿងលំបាកខ្លាំងមែនទែន។

ប្រវត្តិជួបគ្នាក្នុងពានរង្វាន់ AFF U23 នេះ កម្ពុជាធ្លាប់ឈ្នះមីយ៉ាន់ម៉ាដោយលទ្ធផល ២-០ កាលពីឆ្នាំ២០១៩ដែល២គ្រាប់របស់កម្ពុជារកបានដោយកីឡា យ៉ើ សាហ្វវី និង ស៊ិន សុផាណាត។ ពេលនោះកម្ពុជាឈរលេខ១ក្នុងពូល និងបានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយជាលើកដំបូង។
ដោយឡែកការជួបគ្នាក្នុងស៊ីហ្គេមនៅឆ្នាំ២០២៣នេះ កម្ពុជាបានចាញ់មីយ៉ាន់ម៉ាដោយលទ្ធផល ២-០។
តារាងពិន្ទុពូល A
- កម្ពុជា មាន៣ពិន្ទុ
- ថៃ មាន៣ពិន្ទុ
- មីយ៉ាន់ម៉ា មានសូន្យពិន្ទុ
- ព្រុយណេ មានសូន្យ

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ