Connect with us

កីឡា

ពីរប្រកួតក្រៅស្រុករបស់ ផល សោភ័ណ្ឌ សុទ្ធតែចាញ់លឿនហួសពីការគិត

បានផុស

នៅ

ជើង​ឯក​គុន​ខ្មែរ ផល សោភ័ណ្ឌ បាន​បរាជ័យ​ក្រោម​រន្ទះ​ជើង​របស់​កីឡាករម្ចាស់​ផ្ទះ​រុស្ស៊ី Kamran Nabati នៅ​ដើម​ទឹក​ទី​១ កាល​ពី​យប់​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅកម្មវិធី RCC Fair Fight 22 នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​បាន​ប្រព្រឹត្ត​ទៅ​ត្រឹម​តែ​១:១៣​នាទី​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​កីឡាករ Nabati ប្រើ​ជើង​ទាត់​នាគ​វាត់​កន្ទយ​ចំ​មុខ​របស់​ ផល សោភ័ណ្ឌ បណ្តាល​ឲ្យ​សន្លប់​។

​តាមបទ​ពិសោធ​ឡើង​សង្វៀន​រាប់​ឆ្នាំ និង​ឆ្លង​កាត់​ដៃ​គូ​រាប់​ភ្លេច ផល សោភ័ណ្ឌ គួរ​តែ​បានត​តាំង បញ្ចេញ​សមត្ថភាព​អស់ បើ​ទោះ​បី​ជា​ចាញ់ ឬ​ឈ្នះ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​បែរ​ជា​បញ្ចប់​ទៅ​យ៉ាង​លឿន​​ហួស​ពី​ការ​រំពឹង​ទុក និង​ជា​​រឿង​គួរ​ឲ្យ​សោក​ស្តាយ​បំផុត។

លទ្ធផល​នេះ​មិន​ខុស​អ្វី​កាល​ពី​ឆ្នាំ​២០១៥ ផល សោភ័ណ្ឌ បាន​ទៅ​ប្រកួត​នៅ​កម្មវិធី​ធំ Thai Fight ជា​មួយ​វីរបុរស​ថៃ Saenchai ប៉ុន្តែ​ការ​ប្រកួត​បាន​ប្រព្រឹត្តទៅ​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ក៏​កីឡាករ​ថៃ​ប្រើ​កណ្តាប់​ដៃ​ផ្តួល​​អ្នក​លេង​គុន​ខ្មែរ​​​ឲ្យ​សន្លប់​យ៉ាង​លឿន។ ការ​ប្រកួត​នេះ​ក៏​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​បំផុត​ដែរ។

តាម​ពិត​ទៅ ផល សោភ័ណ្ឌ ជា​កីឡាករ​វ៉ៃ​ក្បាច់ និង​តែង​តែ​ធ្វើ​បាន​ល្អ​រាល់​ពេល​ដែល​រូប​គេ​ប្រកួត​នៅ​​ក្នុង​ប្រទេស​ ប៉ុន្តែ​នៅ​ពេល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ហាក់​ដូច​ជា​មិន​កាក់​កប​សោះ។

នេះ​មិនមែន​ជា​រឿង​ចៃដន្យ ឬសំណាង​មិន​ល្អ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ខ្វះ​ចន្លោះ​នៅ​ពេល​ជួប​ដៃ​គូ​ដែល​រហ័ស ចេញ​អាវុធ​លឿន និង​ប្រើ​ក្បាច់​ប្លែក​ៗ ខណៈ​កីឡាករ​កម្ពុជា​មាន​ទម្លាប់​តាម​របៀប​ដែល​ធ្លាប់​នោះ​ក្នុង​ស្រុក ដូច្នេះ​ជា​ចំណុច​ដែល​ត្រូវ​កែ​លំអ​​នៅ​ពេល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅស្រុក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម