Connect with us

កីឡា

អបអរសាទរ! ក្រុមនារីអេស្ប៉ាញឈ្នះជើង​ឯកពិភពលោកនារីលើកដំបូង

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើសជាតិ​អេស្ប៉ាញ បាន​គ្រង​ជើង​ឯក​ពិភព​លោក​នារី​ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំងអង់គ្លេស​ដោយ​លទ្ធផល ១-០ នៅ​វគ្គ​ផ្តាច់​​ព្រ័ត្រ​​នៅ​ប្រទេស​អូស្ត្រាលី នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី២០ ខែ​សីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​នារី​អេស្ប៉ាញ​បាន​កើត​ឡើង​នៅ​នាទី​២៩ ក្នុង​វគ្គ​ទី១​ដោយ​កីឡាការិនី Carmona ដែល​បាន​ក្លាយ​ជា​វីរកីឡាការិនីអេស្ប៉ាញ​ បន្ទាប់​ពីបំប៉ោង​សំណាញ់​ទី​របស់​ក្រុម​នារី​អង់គ្លេស​ដើម្បី​នាំ​មុខ ១-០។ បន្ទាប់​មក អង់គ្លេស​បាន​ដាក់​សម្ពាធ និង​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​របស់​អេស្ប៉ាញ​បាន​ឡើយ។

កីឡាការិនី Olga Carmona អបអរក្រោយស៊ុតចូលអង់គ្លេស

នេះ​ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​សម្រាប់​ក្រុម​បាល់ទាត់​នារី​អេស្ប៉ាញ​ដែល​បាន​ឈ្នះ​ជើង​ឯក​នារី​ពិភព​លោក។

ចំណែក​ក្រុម​បាល់ទាត់​នារី​អង់គ្លេស​បាន​​​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​ជា​លើក​ទី២​ក្នុង​ប្រវត្តិសាស្ត្ររ​របស់​ខ្លួន បន្ទាប់​ពី​​ធ្លាប​បាន​ជើង​ឯក​រង​​លើក​ទី១​​កាល​ពី​​ឆ្នាំ២០១៥។ ដោយ​ឡែក​ចំណាត់​ថ្នាក់​លេខខ​៣​​បាន​ទៅ​ក្រុមនារីស៊ុយអែត បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​នារី​ម្ចាស់​ផ្ទះ​អូស្ត្រាលី ២-០។

ប្រាក់​រង្វាន់ និង​ពាន​រង្វាន់

  • ក្រុម​ជើង​ឯក៖ នារី​អេស្ប៉ាញ ទទួល​បាន​ប្រាក់​រង្វាន់​១០,៥​លានដុល្លារ​អាមេរិក
  • ជើងឯករង៖ ក្រុម​នារី​អង់គ្លេស ទទួល​បាន​ប្រាក់​រង្វាន់៧​,៥​លាន​ដុល្លារ​អាមេរិក
  • លេខ​៣៖ ក្រុម​នារី​ស៊ុយអែត ទទួល​បាន​ប្រាក់​រង្វាន់៦​,៧៥​លាន​ដុល្លារ​អាមេរិក
  • លេខ៤៖ ក្រុម​អូស្ត្រាលី ទទួល​បាន​ប្រាក់​រង្វាន់៦,២៥​លាន​ដុល្លារ​អាមេរិក
  • ស្បែកជើងមាស​បានទៅកីឡាការិនីជប៉ុន Hinata Miyazawa ស៊ុតបាន៥​គ្រាប់
  • កីឡាការិនី​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​គឺ Aitana Bonmati របស់​អេស្ប៉ាញ
  • កីឡាការិនី​វ័យ​ក្មេងល្អ​ជាង​គេគឺ​ Salma Paralluelo របស់​អេស្ប៉ាញ
  • អ្នកចាំទី​ល្អ​ជាង​គេ​គឺ Mary Earps របស់​អង់គ្លេស
  • ក្រុម Fair Play គឺ ក្រុម​នារីជប៉ុន

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម