កីឡា
យប់នេះ U23 កម្ពុជាដាច់ខាតត្រូវឈ្នះថៃទើបឡើងវគ្គបន្តជើងឯក AFF U23
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំត្រូវប្រកួតជាមួយម្ចាស់ផ្ទះថៃ វេលាម៉ោង៨យប់ ថ្ងៃចន្ទ ទី២១ ខែសីហា វគ្គសន្សំពិន្ទុក្នុងពូល ចុងក្រោយពានរង្វាន់យុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ AFF U23 Championship។

ក្រុមយុវជនកម្ពុជាមាន៤ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងពូល A បន្ទាប់ពីឆ្លងកាត់២ប្រកួតដោយទទួលបានជ័យជម្នះ ១ និងស្មើ១ ក្នុងនោះឈ្នះព្រុយណេ ៥-០ និងស្មើមីយ៉ាន់ម៉ា១-១។ ចំណែក ថៃ មាន៦ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ១ បន្ទាប់ពីឈ្នះទាំងពីរប្រកួតគឺឈ្នះ មីយ៉ាន់ម៉ា ៣-០ និងឈ្នះព្រុយណេ ៣-០។
កម្ពុជាត្រូវការឈ្នះដាច់ខាតដើម្បីអស់មន្ទិលសង្ស័យក្នុងការឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ពីព្រោះប្រសិនបើឈ្នះថៃនឹងឈរលេខ១ក្នុងពូល ប៉ុន្តែបើចាញ់ឬស្មើថៃគឺអស់ឱកាសហើយ។
ពូល A មាន៤ក្រុមដូច្នេះ លទ្ធផលប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ៤គឺ ព្រុយណេ មិនគិតនោះទេ ដោយសារពូលផ្សេងទៀតម៣ក្រុមដូចគ្នា។ ទាំងកម្ពុជា និងថៃដែលឈ្នះព្រុយណេមិនគិតពិន្ទុឡើយ ដូច្នេះមានន័យថា ថៃមាន៣ពិន្ទុ ខណៈកម្ពុជាមាន១ពិន្ទុ ហើយមីយ៉ាន់ម៉ាមាន១ពិន្ទុដែរ។

បច្ចុប្បន្ននេះ ក្រុមចំណាត់ថ្នាក់លេខ២ល្អជាងគេកំពុងកំពុងកាន់កាប់ដោយឥណ្ឌូណេស៊ី ស្ថិតនៅលេខ២ពូល B ដោយមាន៣ពិន្ទុ បន្ទាប់ពីឈ្នះ១ប្រកួត និងចាញ់១ប្រកួត ខណៈហ្វីលីពីនស្ថិតនៅលេខ២មាន១ពិន្ទុ ក្នុងពូល C ដូចកម្ពុជា មាន១ពិន្ទុ ស្ថិតនៅលេខ២ក្នុងពូល A។
ប្រសិនបើកម្ពុជាឈ្នះថៃនឹងមាន៧ពិន្ទុក្នុងពូល A (ប្រៀបធៀបនឹងពូលផ្សេង កម្ពុជាមាន៤ពិន្ទុ) ឈរលើកំពូលតារាងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែប្រសិនបើកម្ពុជាចាញ់ ឬ ស្មើគឺអស់ឱកាសហើយ ពីព្រោះឥណ្ឌូណេស៊ីមាន៣ពិន្ទុ។ ប៉ុន្តែប្រសិនបើថៃចាញ់កម្ពុជា នោះថៃនឹងប្រជែងគ្នាជាមួយឥណ្ឌូណេស៊ីសម្រាប់កៅអីលេខ២ល្អបំផុត ពីព្រោះមាន៣ពិន្ទុដូចគ្នា។
ពូល A
- ថៃ មាន៦ពិន្ទុ
- កម្ពុជា មាន៤ពិន្ទុ
- មីយ៉ាន់ម៉ា មាន១ពិន្ទុ
- ព្រុយណេ មាន០ពិន្ទុ
ពូល B
- ម៉ាឡេស៊ី មាន៣ពិន្ទុ
- ឥណ្ឌូណេស៊ី មាន៣ពិន្ទុ
- ទីម័រខាងកើត មាន០ពិន្ទុ
ពូល C
- វៀតណាម មាន៣ពិន្ទុ
- ហ្វីលីពីន មាន១ពិន្ទុ
- ឡាវ មាន០ពិន្ទុ
ក្រុមលេខ២ល្អបំផុត
- ពូល B ឥណ្ឌូណេស៊ី
- ពូល C ហ្វីលីពីន
- ពូល A កម្ពុជា
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ