កីឡា
ឪពុកអះអាងថា ឈុត សេរីវ៉ាន់ថង នៅតែល្អ ពេលវិលមកសង្វៀនវិញខែក្រោយ
កីឡាករវ៉ៃក្បាច់ ឈុត សេរីវ៉ាន់ថង នឹងវិលត្រឡប់មកកាន់សង្វៀនវិញនាខែកញ្ញាខាងមុខនេះហើយ បន្ទាប់ពីបាត់មុខពីសង្វៀនរយៈពេលប្រមាណ២ខែកន្លងទៅនេះ ខណៈលោក ឈុត សេរី ជាឪពុកបានអះថា កូនប្រុសរបស់លោកនឹងនៅតែល្អដូចមុន។

លោក ឈុត សេរី ឪពុកបង្កើត និងជាគ្រូបង្វឹករបស់ ឈុត សេរីវ៉ាន់ថង បានឲ្យដឹងថា គ្មានអ្វីប៉ះពាល់ដល់សមត្ថភាពរបស់ សេរីវ៉ាន់់ថងឡើយ បើទោះបីជាខកខានឡើងប្រកួតមួយរយៈពេលកន្លងទៅនេះ ពីព្រោះរូបគេនៅតែបន្តហ្វឹកហាត់ជាប្រចាំ។
ឈុត សេរីវ៉ាន់ថង បានបាត់មុខពីសង្វៀនប្រកួតអស់រយៈពេលជាង២ខែពោលគឺចាប់តាំងពីខែមិថុនា ក្រោយពីយកឈ្នះកីឡាករ អេលីត សាន់ និងក្លាយជាម្ចាស់ខ្សែក្រវាត់ Kun Khmer NNP។

លោក ឈុត សេរី បាននិយាយប្រាប់«កម្ពុជាថ្មី»ថា ៖«តាមមតិរបស់ខ្ញុំសម្រាប់កីឡាករកម្រិតវ៉ៃនិងលំដាប់ប្រហែល សេរីវ៉ាន់ថង ការខកខានប្រកួតត្រឹមរយៈពេល២ទៅ៣ខែ មិនមានជាបញ្ហាចោទអ្វីទេ ឲ្យតែកីឡាករខំហ្វឹកហាត់ ប៉ុន្តែបើខកខានការប្រកួតរយៈពេល១ឆ្នាំ ទើបអាចមានផលប៉ះពាល់ខ្លាំង»។
សម្រាប់អវត្តមានលើសង្វៀនគឺដោយសារភរិយារបស់ខ្លួនមានផ្ទៃពោះ និងសម្រាលកូន។ ភរិយារបស់កីឡាករ សេរីវ៉ាន់ថង បានសម្រាលកូនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

តាមការគ្រោងទុក ឈុត សេរីវ៉ាន់ថង នឹងវិលចូលសង្វៀនប្រកួតវិញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៣។
លោក ឈុត សេរី បានបន្ថែមថា៖«ចំពោះ សេរីវ៉ាន់ថង នៅតែបន្តការហ្វឹកហាត់ធម្មតា ប៉ុន្តែរូបគេខកខានហ្វឹកហាត់នៅពេល ដែលប្រពន្ធសម្រាលកូន។ ក្រោយមានឈ្នោះប្រកួត នៅថ្ងៃទី១០ ខាងមុខនេះ សេរីវ៉ាន់ថង បានបង្កើនការវឹកហ្វាក់ហាត់បន្ថែមទៀត ដើម្បីតៀមការប្រកួត»៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?