Connect with us

កីឡា

ដំណឹង​ល្អ​ពី ប៉ឺត សង្ឃឹម ជុំវិញ​របួស​សរសៃ​ជើងដែលខានឡើងវ៉ៃជាង៣ខែ

បានផុស

នៅ

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​២​សម័យ​កាល ប៉ឺត សង្ឃឹម បាន​បាត់​មុខ​ពី​សង្វៀន​គុន​ខ្មែរ​ជាង​៣​ខែ​ហើយ បន្ទាប់​ពី​មាន​របួស​សរសៃ​ជង្គង់​តាំង​ពី​មុន​កីឡា​ស៊ីហ្គេម កាល​ពី​ខែ​​ឧសភា ឆ្នាំ​២០២៣។

ប៉ឺត សង្ឃឹម បាន​ប្រាប់​ថា របួស​សរសៃ​ជង្គង់​បាន​កើត​ឡើង​តាំង​ពី​ការ​ប្រកួត​ផ្សេង​ៗ​មុន​កីឡា​ស៊ីហ្គេម​ ប៉ុន្តែ​​​អាការ​កើត​មាន​កាន់​តែ​ធ្ងន់​នៅ​ពេលប្រកួត​កីឡា​ឃីកបុក​ស៊ីង​ក្នុង​កីឡា​ស៊ីហ្គេម​ ដោយសារ​ត្រូវ​ប្រកួត​ច្រើន​លើក​ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី។ បន្ទាប់​ពី​ចប់​កីឡា​ស៊ីហ្គេម រូប​គេ​ពិនិត្យ​ឃើញ​មានបញ្ហា​ដាច់​សរសៃ​ជង្គង់​ដែល​ត្រូវ​ការពារ​ព្យាបាល​រយៈ​ពេល​យូរ។ រហូត​ដល់​ពេល​នេះ​ការ​ព្យាបាល​មាន​រយៈ​ពេល​ជាង​៣ខែ​ហើយ ប៉ុន្តែ​មិន​មែន​ជា​ការ​ព្យាបាល​តាម​រយៈ​ការ​វះ​កាត់​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ឺត សង្ឃឹម បាន​ប្រាប់​«កម្ពុជាថ្មី»ថា ៖«សម្រាប់​របួស​របស់​ខ្ញុំ​ឥឡូវ​នេះ​ធូរ​ច្រើន​ហើយ​ស្ទើរ​តែ​៨០​ទៅ​៩០​%​ហើយ។ គ្រាន់​តែ​នៅ​ស្រៀវ​​តិច​តូច ប៉ុន្តែ​លែងឈឺ​ហើយ។ ខ្ញុំ​បាន​​ចាប់​ផ្តើម​ហ្វឹក​ហាត់​ឡើង​វិញ​​គឺ​អត់​បញ្ហា​អ្វី​ទេ។ ខ្ញុំ​អាច​ទាត់​​បាវ​សាក់ ទាត់​ស៊ីបធម្មតា​វិញ​ពេញ​ទំហឹង​ ប៉ុន្តែ​គ្រាន់​តែ​មុន​ហាត់​គឺ​ខ្ញុំ​ត្រូវ​កម្តៅសាច់​ដុំ​ឲ្យ​សរសៃ​​ឡើង​ក្តៅ​សិន​ទើប​អាច​ហាត់​បាន​ពេញ​លេញ»។

នៅ​ពេល​កើត​មាន​របួស​ធ្ងន់​ធ្ងរ​ពីដំបូង​បាន​ធ្វើ​ឲ្យ ប៉ឺត សង្ឃឹម​ រង​សម្ពាធ​ផ្លូវ​ចិត្ត និង​បាក់​ទឹក​ចិត្ត​ខ្លះ​ដែរ​ដោយសារ​បារម្ភ​បាត់​បង់​អាជីព​ដែល​កំពុង​ទទួល​បាន​ជោគជ័យ​ទាំង​ជាតិ និង​ផ្ទាល់​ខ្លួន។

កូន​សិស្ស​​​របស់​លោក​គ្រូ សេន ប៊ុនថេន បាន​​ឲ្យ​ដឹង​ថា ៖«ពេល​មាន​របួស​ដំបូង​ធ្វើ​ឲ្យ​កើត​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ដែរ ពី​ព្រោះ​របួសចំ​សរសៃ​សំខាន់​ខ្លាំង ខ្លាច​​ធ្វើ​ឲ្យ​បាត់​បង់​អាជីព​ប្រដាល់។ ពេល​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត​ដែរ តែ​ពេល​បាន​ជួប​គ្រូ​ពេទ្យ និង​​ធ្វើ​តាម​ការ​ណែនាំ​របស់គ្រូ​ពេទ្យ​ធ្វើ​ឲ្យ​ធូរ​ស្រាល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ខ្ញុំ​ក៏​ចាប់​ផ្តើម​សប្បាយ​ចិត្ត​ឡើង​វិញ»។

ប៉ឺត សង្ឃឹម បាន​ប្រាប់​ពី​មូល​ហេតុ​ដែល​ការ​ព្យាបាល​មិនត្រូវ​ការ​វះ​កាត់​ថា  ពី​ដំបូង​ គ្រូ​ពេទ្យ​មិន​ទាន់​តម្រូវ​ឲ្យ​វះ​កាត់​ទេ​គឺ​សាក​ល្បង​ព្យាបាល​​​បែប​​លំហាត់​ប្រាណ​សាច់​ដុំ​​ជា​មុន​​សិន។ ប្រសិន​​មាន​ផល​ល្អ​គឺ​មិន​ចាំ​បាច់​វះ​កាត់ ប៉ុន្តែ​ប្រសិន​រយៈ​ពេល​ពីរ​បី​ខែមិន​មាន​ផល​​ល្អ​​ទើប​អាច​ឈាន​ដល់​វគ្គ​វះ​កាត់។

«ពេល​ធ្វើ​លំហាត់​​​​សាច់​ដុំ​មួយ​រយៈ​ពេល សាច់​ដុំ​អត់​ស្វិត សាច់​ដុំ​នៅ​ដំណើរ​ការ​។ អីចឹង​ព្យាបាល​តាម​លំហាត់​ប្រាណ​សាច់​ដុំ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​ល្អ​ប្រសើរ ហើយ​​បាត់​ឈឺ»។ ប៉ឺត សង្ឃឹម​បាន​បញ្ជាក់។

តាម​ការ​បញ្ជាក់​ពី​គ្រូ​ពេទ្យ​ អាការ​បែប​នេះ​អាច​ជា​សះ​ស្បើយ​១០០​% ប៉ុន្តែ​​ត្រូវ​ការ​ធ្វើ​លំហាត់​ប្រាណ​សាច់​ដុំ​ជា​ប្រចាំ។

កីឡាករ​គុន​ខ្មែរ ប៉ឺត សង្ឃឹម មិនទាន់​ស្គាល់​ពាក្យ​បរាជ័យ​ឡើង​ក្នុង​ការ​ឡើង​សង្វៀន​ប្រហែល​ជា​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ និង​អាច​ចាត់​ទុក​ជា​កីឡាករ​ទទួល​បាន​ជោគជ័យបំផុត។ រូប​គេ​បាន​ឈ្នះ​មេដាយ​មាសស៊ីហ្គេម​២​រដូវ​កាល​ជាប់​គ្នាគឺ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២៣ ព្រម​ទាំង​បាន​ឈ្នះ​​ខ្សែក្រវាត់គុន​ខ្មែរ IPCC Kun Khmer៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម