កីឡា
ក្រោយផ្តួល ផល សោភ័ណ្ឌ កីឡាករ Nabati ទារ៥ម៉ឺនដុល្លារទើបព្រមមកប្រកួតគុនខ្មែរ
កីឡាកររុស្ស៊ី Kamran Nabati បានទារតម្លៃខ្លួនប្រមាណ៥ម៉ឺនដុល្លារអាមេរិកទើបយល់ព្រមប្រកួតជាមួយកីឡាករគុនខ្មែរដែលចង់សងសឹកឲ្យកីឡាករ ផល សោភ័ណ្ឌ ដែលសន្លប់កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

បន្ទាប់ពីផ្តួល ផល សោភ័ណ្ឌ ឲ្យសន្លប់ក្នុងទឹកទី១តាមរយៈរន្ទះជើងផ្កាប់ចាន អ្នកគាំទ្រគុនខ្មែរ និងផ្គូផ្គងមួយចំនួនចង់ឲ្យកីឡាកររុស្ស៊ី Nabati មកប្រកួតនៅប្រទេសកម្ពុជាដើម្បី ផល សោភ័ណ្ឌ ឬកីឡាករគុនខ្មែរផ្សេងទៀតសងសឹក។
ជាពិសេស លោក អេ ភូថង ក៏ចង់ឲ្យកូនប្រុសរបស់លោក គឺកីឡាករវ័យក្មេង អេ អាំម៉ារីន ភូថង ប្រកួតជាមួយ Nabati ដែរ ក្នុងនោះក៏មានរូបភាពផ្គូផ្គងគ្នាត្រូវបានបង្ហោះតាមបណ្តាញសង្គម Facebook។

ឆ្លើយតបទៅនឹងការចង់ឲ្យមានកីឡាករគុនខ្មែរសងសឹក Nabati បានលើកឡើងថា ៖«ខ្ញុំគោរពចំពោះជើងឯកគុនខ្មែរម្នាក់នេះ។ កីឡាករកម្ពុជាចង់បង្កើនលុយ ហើយពួកគេចង់ឲ្យមានការប្រកួតគុនខ្មែរ។ ខ្ញុំមិនចាប់អារម្មណ៍ទេ ប៉ុន្តែប្រសិនបើ ពួកគាត់ពិតជាចង់បានមែន ខ្ញុំគិតថា យកល្អគឺបង្កើនតម្លៃខ្ញុំវិញ។ តើគិតយ៉ាងម៉េចដែរចំណុចនេះ?
«សួស្តីកម្ពុជា ខ្ញុំបានឮពីអ្វីដែលមានកីឡាករចង់ប្រកួតជាមួយខ្ញុំបន្ទាប់។ ទទួលបាន ខ្ញុំត្រៀមជានិច្ច ប៉ុន្តែអ្នកត្រូវឲ្យតម្លៃខ្លួនខ្ញុំ៥ម៉ឺនដុល្លារអាមេរិក»។ Nabati បានបញ្ជាក់។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ជើងឯកគុនខ្មែរ ផល សោភ័ណ្ឌ បានបរាជ័យក្រោមរន្ទះជើងរបស់កីឡាករម្ចាស់ផ្ទះរុស្ស៊ី Kamran Nabati នៅដើមទឹកទី១ នៅកម្មវិធី RCC Fair Fight 22 នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច