Connect with us

កីឡា

Gary Neville ថា ថ្នាក់ដឹក​នាំ​ Man Utd អសមត្ថភាពលើករណីកីឡាករ Greenwood

បានផុស

នៅ

លោក Gary Neville អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United ​បាន​រិះ​គន់​ការ​បក​ស្រាយ​របស់ក្លិប Manchester United ជុំ​វិញ​ករណីកីឡាករ Mason Greenwood គឺពិត​ជាអន់ និង​ជា​ថ្នាក់ដឹកនាំអសមត្ថភាព។

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ កីឡាករ Greenwood នឹងចាកចេញពីក្លិបតាមកិច្ចព្រមព្រៀង បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈពេល៦ខែ។ វាបានកើតឡើង បន្ទាប់ពីមានការចោទប្រកាន់លើកីឡាករលើករណីប៉ុនប៉ងរំលោភកាលពីខែកុម្ភៈ។ ក្រោយពីមានករណីនេះកើតឡើងវាច្បាស់ណាស់ចាប់ពីថ្ងៃដំបូងគឺ Mason Greenwood នឹងមិនលេងឱ្យ Manchester United ម្តងទៀតទេ។ បើតាមសម្ដីរបស់អតីតខ្សែការពារ Neville។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Greenwood ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីរង់​ការចោទប្រកាន់លើករណីប៉ុនប៉ងរំលោភ។ ក្នុងសេចក្តីថ្លែងការណ៍មួយ Greenwood បានទទួលស្គាល់ថា ខ្លួន​មានកំហុសមែន ប៉ុន្តែ​រូបគេ​បញ្ជាក់ថា៖«ខ្ញុំមិនបានធ្វើអ្វីដូចដែលគេបាន​​ចោទប្រកាន់ខ្ញុំទេ»។

ក្លិប Manchester United បានចេញសេចក្តីថ្លែងការណ៍ថា ៖«ផ្អែកលើភស្តុតាងដែលមាន យើងបានសន្និដ្ឋានថា ភស្តុតាង​ត្រូវ​បានបង្ហោះតាមអ៉ីនធឺណិតមិនផ្តល់រូបភាពពេញលេញទេ ហើយបានបញ្ជាក់ថា Mason Greenwood មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ពីដំបូងឡើយ»។

ការប្រកាសលទ្ធផលនៃការស៊ើបអង្កេតត្រូវបានរំពឹងទុកមុនពេលការប្រកួតបើកឆាកក្នុងក្របខណ្ឌ Premier League របស់ក្លិប Manchester United ទល់នឹង Wolves នៅថ្ងៃទី១៤ ខែសីហា ប៉ុន្តែ​ត្រូវបានពន្យារពេលវិញ​ ដោយមានការជជែកវែកញែកយ៉ាងខ្លាំងអំពីសក្តានុពលរបស់ Greenwood ក្នុងការវិលមកកាន់ទឹកដី Old Trafford។

Manchester United បាននិយាយថា ពួកគេចង់ពិគ្រោះជាមួយក្រុមបាល់ទាត់នារី​របស់​ខ្លួន​​ និងកីឡាការិនី​របស់​ខ្លួន​ដែល​បាន​ជាប់ឈ្មោះ​ក្នុងក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួត World Cup នារីនៅប្រទេសអូស្ត្រាលី មុនពេលប្រកាសការសម្រេចចិត្តអំពីអនាគតរបស់ Greenwood។ អ្នកគាំទ្រនារីបានប្រឆាំងនឹងការត្រលប់មកវិញរបស់ Greenwood ​ដោយ​បាន​ដាក់ចេញ​នូវញត្តិ​​ដ៏វែងមួយ​ដោយ​​លើក​ឡើង​ថា ប្រសិនបើការវិលត្រឡប់របស់កីឡាករ Greenwood កើតមានមែននោះគឺ​ជា​ការ​បង្ហាញពីការមិនឲ្យតម្លៃស្ត្រី។

ដោយសារដំណោះស្រាយរបស់ក្លិប Manchester United លើករណីរបស់កីឡាករ Greenwood ហាក់​មិនច្បាស់លាស់ និងគ្មានចំណាត់ការណាមួយពិតប្រាកដ ទើបធ្វើឲ្យអតីតខ្សែការពារក្លិប Manchester United កីឡាករ Gary Neville ​បាន​រិះគន់​ធ្ងន់​ៗ​ចំពោះថ្នាក់ដឹកនាំក្លិបដែលអសមត្ថភាពក្នុងការដោះស្រាយលើករណីមួយនេះ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម