កីឡា
គ្រូភ្នំពេញក្រោនបង្ហាញផលលំបាកប៉ះ Tampines Rovers យប់នេះ
ក្លិបបាល់ទាត់ ភ្នំពេញក្រោន នឹងប្រកួតជាមួយម្ចាស់ផ្ទះសិង្ហបុរី Tampines Rovers FC នៅកីឡដ្ឋាន Jalan Besar វេលាម៉ោង៧:៣០នាទីយប់ (ម៉ោង៦:៣០នាទីនៅកម្ពុជា) ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៣ នៅវគ្គ Play-off ដើម្បីយកក្រុមឈ្នះឡើងទៅវគ្គចែកពូលពានរង្វាន់ AFC CUP ។
ក្រុមភ្នំពេញក្រោនបានទៅដល់ប្រទេសសិង្ហបុរីហើយ បន្ទាប់ពីធ្វើដំណើរទៅកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។
វាជាបញ្ហាលំបាកសម្រាប់ភ្នំពេញក្រោនដែលមានពេលវេលាដ៏មមាញឹកទាំងការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់ AFC Cup។ មិនត្រឹមតែប៉ុណ្ណោះទីលានក៏ប្រហែលជាបញ្ហាលំបាកមួយទៀតសម្រាប់ក្រុមភ្ញៀវពីកម្ពុជា។
លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោននិយាយថា ៖«បើនិយាយពីគុណភាពនៃការប្រកួត ខ្ញុំគិតថា វាអាក្រក់ណាស់ក្នុងការលេងលើស្មៅសិប្បនិម្មិត ប៉ុន្តែខ្ញុំយល់ឃើញថា នៅសិង្ហបុរីមានទីលានស្មៅធម្មជាតិមិនមានច្រើនទេ»។
«ពួកគេតែងតែលេងនៅលើទីលានស្មៅសិប្បនិម្មិត ព្រោះទីលានស្មៅសិប្បនិម្មិតផ្តល់ថាមពលឲ្យពួកគេ តែវាធ្វើឲ្យមានការបារម្ភពីបញ្ហារបួសច្រើន។ ខ្ញុំចង់មានការប្រកួតនេះធ្វើនៅកីឡដ្ឋាន Tarasang ជាជាងកីឡដ្ឋាន Jalan Besar»។ សំដីរបស់គ្រូភ្នំពេញក្រោនបានសង្កត់ធ្ងន់។
ការលើកឡើងបែបនេះដោយសារភ្នំពេញក្រោនមិនសូវមានបទពិសោធច្រើន ក្នុងការលេងលើទីលានស្មៅសិប្បនិម្មិតទេ ដូច្នេះទើបគ្រូភ្នំពេញក្រោនបារម្ភ និងចង់ប្តូរកីឡដ្ឋានប្រកួត។
ក្លិបទាំង២ធ្លាប់បានជួបគ្នាម្តងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ពេលនោះក្លិប Tampines Rovers បានយកឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ៤-៣។
ក្លិប Tampines Rovers FC ដែលដឹកនាំដោយលោក Gavin Lee ជនជាតិសិង្ហបុរី ធ្វើមិនសូវបានល្អសម្រាប់ការប្រកួតប៉ុន្មានលើកចុងក្រោយនៃលីគកំពូលសិង្ហបុរីគឺចាញ់៣ និងឈ្នះ២ ដោយរបូតគ្រាប់បាល់១៦គ្រាប់។ បច្ចុប្បន្នក្លិបនេះឈរនៅលេខ៣នៃតារាងពិន្ទុលីគកំពូលសិង្ហបុរី បន្ទាប់ពីប្រកួត២២លើក ឈ្នះ ១៣ ស្មើ៥ និង៤ មាន ៤៤ពិន្ទុ។
Tampines Rovers មានកីឡាករបរទេស៤រូបក្នុងនោះកីឡាករជប៉ុន២រូប កីឡាករម៉ុងតេណេហ្គ្រោ១រូប និងកីឡាករស៊ែប៊ី១រូប។
ចំពោះ៣ប្រកួតចុងក្រោយរបស់ ក្លិបភ្នំពេញក្រោន គឺឈ្នះ២និងចាញ់១។ ការប្រកួត២លើកក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ភ្នំពេញក្រោន យកឈ្នះបឹងកេត ២-១ និងចាញ់ព្រះខ័នរាជស្វាយរៀង ២-១។ ការប្រកួតចុងក្រោយ ភ្នំពេញក្រោន បានយកឈ្នះក្រុមជើងឯកលីគឡាវ Young Elephants ដោយលទ្ធផល ៣-០ វគ្គជម្រុះបឋម ពានរង្វាន់ AFC Cup ឆ្នាំ២០២៣។
នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ជាជំនួបអន្តរជាតិលើកទី២របស់ក្លិបភ្នំពេញក្រោនដើម្បីរកកៅអីឆ្ពោះទៅកាន់វគ្គចែកពូលក្នុងពានរង្វាន់លំដាប់ទី២អាស៊ី AFC Cup។
លោក Oleg Starynskyi បានបញ្ជាក់បន្ដែមថា ៖«ខ្ញុំអាចនិយាយបានថា ការប្រកួតនេះគឺ៥០/៥០ ប៉ុន្តែបើនិយាយឲ្យត្រង់ទៅ សម្រាប់លីគកម្ពុជា និងលីគសិង្ហបុរី កម្រិតលេងមិនលើសខ្វះគ្នាប៉ុន្មានទេ។ វាមិនដូចកាលពី៥ឆ្នាំមុនពេលដែលយើងជួប Home United FC ទេ»៕
អត្ថបទ៖ ផា រតនា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ