កីឡា
អបអរសាទរ! ភ្នំពេញក្រោនឈ្នះ Tampines Rover ឡើងវគ្គចែកពូលពាន AFC Cup
ក្រុមបាល់ទាត់ភ្នំពេញក្រោនបានបង្កើតប្រវត្តិសាស្ត្រក្នុងការយកឈ្នះក្លិបរបស់ប្រទេសសិង្ហបុរី Tampines Rover FC ដោយលទ្ធផល ២-៣ នៅវគ្គ Playoff ដើម្បីទទួលបានកៅអីឡើងកាន់វគ្គចែកពូលពានរង្វាន់ AFC Cup ឆ្នាំ២០២៣។
ការប្រកួតនៅវគ្គទី១ ក្រុមម្ចាស់ផ្ទះធ្វើបានល្អមែនទែនដោយបានទម្លាយសំណាញ់ទីរបស់ភ្នំពេញក្រោនដល់ទៅ២គ្រាប់ត្រឹមនាទីទី២៦ដោយកីឡាករ Boris Kopitovic នៅនាទីទី១១ និងនាទីទី២៦ ប៉ុន្តែនៅចុងវគ្គទី១ ភ្នំពេញក្រោនបានតាមពីក្រោយ ២-១ ដោយខ្សែបម្រើកណ្តាលជប៉ុន Yudai Ogawa នៅនាទីទី៤៥។

នៅដើមវគ្គទី២ ភ្នំពេញក្រោនបានចាប់ផ្តើមយ៉ាងល្អតាមរយៈការដាក់សម្ពាធជាបន្តបន្ទាប់ រហូតបំប៉ោងសំណាញ់ទីរបស់ក្រុមម្ចាស់ផ្ទះបាន២គ្រាប់យ៉ាងលឿនដោយកីឡាករកូឡុំប៊ី Andres Neito នៅនាទីទី៥២ដើម្បីតាមស្មើ ២-២ និងគ្រាប់ទី៣នៅនាទីទី៥៤ដោយកីឡាករជប៉ុន Shintaro Shimizu ដែលជាគ្រាប់បាល់ជ័យជម្នះ ២-៣។
ការប្រកួតបន្ទាប់គ្មានគ្រាប់បាល់កើតឡើងទេ ដូច្នេះភ្នំពេញក្រោនទទួលបានកៅអីឡើងទៅកាន់វគ្គចែកពូលពានរង្វាន់លំដាប់ទី២ប្រចាំតំបន់អាស៊ី AFC Cup ហើយក៏ជាលើកដំបូងដែលក្រុមរបស់កម្ពុជាទទួលបានជ័យជម្នះលើក្លិបរបស់ប្រទេសសិង្ហបុរី។
សូមបញ្ជាក់ថា មុនឈានដល់វគ្គ Playoff ជាមួយក្លិបរបស់សិង្ហបុរីនេះ ក្រុមជើងឯកកម្ពុជា ភ្នំពេញក្រោន បានយកឈ្នះលើក្រុមជើងឯកលីគកំពូលឡាវ Young Elephants ដោយលទ្ធផល ៣-០ វគ្គជម្រុះបឋម AFC Cup 2023៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?