Connect with us

កីឡា

ព្រឹត្តិការណ៍​គុនខ្មែរពិភពលោកនឹងធ្វើនៅសៀមរាបខែវិច្ឆិកា

បានផុស

នៅ

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ពិភព​លោក​នៅ​ខេត្ត​សៀមរាប​​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ​ដោយ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លិខិត​អញ្ជើញ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​​ទៅ​កាន់បណ្តា​សមាជិក​ទាំង​អស់​គឺ​មាន​ន័យ​ថា នឹង​មាន​បណ្តាប្រទេស​​​​​​នឹងចូល​រួម ពី​ព្រោះរហូត​ដល់​ពេល​នេះ​មាន​សមាជិក​ច្រើន​​ជិត​១០០​ប្រទេស​ទៅ​ហើយ។

ក្នុង​នោះ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ប្រចាំនៅ​ប្រទេស​រុស្ស៊ី​ និង​កីឡាករ កីឡាការិនី​រុស្ស៊ី​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ព្រឹត្តិការណ៍​ធំ​នេះ​ដែរ។

ព្រឹត្តិការណ៍​គុន​ខ្មែរ​ធំ​ជាលើក​ដំបូង​នេះ​នឹង​មាន​កីឡាករ កីឡាការិនី​រាប់​រយ​នាក់​ដែល​ត្រូវ​ប្រកួត៣​ប្រភេទ​គុន​ខ្មែរ​គឺ​លក្ខណៈ​ស្ម័គ្រ​ចិត្ត ពាក់​កណ្តាល​អាជីព និង​អាជីព​ដែល​នឹង​មាន​ខ្សែ​ក្រវាត់ និង​ពាន​រង្វាន់​សម្រាប់​ជយលាភី​នីមួយ​ៗ។

នេះជា​ផ្នែក​មួយ​ដ៏​សំខាន់​​ក្នុង​ការ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​កីឡា​ប្រដាល់​គុន​ខ្មែរ​ឲ្យ​កាន់​តែ​រីក​ចម្រើន និង​​មាន​ប្រជា​ប្រិយភាព​កាន់​តែ​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ។

សូម​បញ្ជាក់​ថា កីឡា​ប្រដាល់​គុន​ខ្មែរ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​កីឡា​ស៊ីហ្គេម​ជា​លើក​ដំបូង​​នៅ​ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ធម្មនុញ្ញ​​ស៊ីហ្គេម​ថែម​ទៀត។

តាម​ការ​ឲ្យ​ដឹង​ពី​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា មហិច្ឆតា​របស់​កម្ពុជា​គឺ​នាំ​ឆ្ពោះ«គុន​ខ្មែរ»​ចូល​ទៅ​ក្នុង​កីឡា​កម្រិត​អាស៊ី និង​អូឡាំពិក បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៅ​តំបន់​អាស៊ាន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម