Connect with us

កីឡា

ក្រុមប្រឹក្សាកីឡាអេស្ប៉ាញនឹងចូលខ្លួន បើសហព័ន្ធបរាជ័យដោះស្រាយរឿងលោក Rubiales

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់អេស្បាញ (RFEF) បានរងការរិះគន់ បន្ទាប់ពីរបៀបវារៈរបស់ស្ថាប័នគ្រប់គ្រងសម្រាប់មហាសន្និបាតវិសាមញ្ញដែលគ្រោងធ្វើនៅថ្ងៃសុក្រ ទី២៥ ខែសីហា មិនបាននិយាយអំពីឧបទ្ទវហេតុ​ពាក់ព័ន្ធនឹងប្រធានរបស់ខ្លួន លោក Luis Rubiales ដែល​បាន​ថើប​មាត់​កីឡាការិនី Jennifer Hermoso។

ក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល (CSD) បានព្រមានថា ខ្លួននឹងឈានជើងចូល ប្រសិនបើសហព័ន្ធបាល់ទាត់អេស្បាញ REFF បរាជ័យក្នុងការចាត់​វិធាន​ការ​ប្រឆាំងនឹង លោក Rubiales ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Rubiales បានប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីបានថើបកីឡាការិនី Hermoso អំឡុងពេលពិធីប្រគល់មេដាយ បន្ទាប់ពីជ័យជម្នះរបស់អេស្ប៉ាញលើក្រុមអង់គ្លេស ក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup។

បន្ទាប់​ពី​​បុរសវ័យ ៤៦ឆ្នាំរូបនេះបានសុំទោសចំពោះអាកប្បកិរិយារបស់ខ្លួន នាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ លោក Pedro Sanchez បាននិយាយថា “មិនគ្រប់គ្រាន់ទេ” ខណៈឧបនាយករដ្ឋមន្ត្រីទី២ លោក Yolanda Díaz បានអំពាវនាវឱ្យលោក “លាលែងពីតំណែង” ។

ឥឡូវនេះ ប្រធានក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល លោក Victor Francos បានអះអាងថា ក្រុមប្រឹក្សានឹងចូលខ្លួនចាត់ការ​ ប្រសិនបើវិធានការវិន័យមិនត្រូវបានធ្វើឡើងប្រឆាំងនឹង លោក Rubiales ។

លោក Francos បាននិយាយថា ៖«យើងមានភាពច្បាស់លាស់ជាមួយ RFEF អំពីតម្រូវការក្នុងការបើកដំណើរការដែលបង្កើតឡើងដោយច្បាប់កីឡា។ យើងមិនអាចឆ្លងកាត់ការមិនបើកដំណើរការនីតិវិធីផ្ទៃក្នុងទាំងនោះ​ទេ។ យើងនឹងរង់ចាំការដោះស្រាយរឿងនេះជាបន្ទាន់ ដែលវាមានកម្រិតខ្លាំងចំពោះមនុស្សពីរនាក់ដែលពាក់ព័ន្ធ ហើយមិនមានអ្វីច្រើនក្នុងការស៊ើបអង្កេត»។

ឥឡូវនេះត្រូវបានគេរាយការណ៍ថា ករណីនេះអាចត្រូវបានផ្ទេរទៅតុលាការរដ្ឋបាលកីឡាអេស្ប៉ាញ (TAD) បន្ទាប់ពីក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល បានទទួលពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងលោក។

ក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល មានអំណាចទាមទារឲ្យដកអ្នកគ្រប់គ្រងដែលសាងភាពអាម៉ាស់ចេញ ព្រោះវាជាស្ថាប័នស្វយ័តរបស់ក្រសួងវប្បធម៌ និងកីឡា។

វាត្រូវបានគេរាយការណ៍ថា Liga F ដែលជាលីគបាល់ទាត់នារីរបស់អេស្ប៉ាញ ក៏បានដាក់ពាក្យប្តឹងទៅ CSD ដើម្បីបណ្តេញលោក Rubiales ចេញផងដែរ។ គេបានហៅសកម្មភាពនេះថាជា “ការអាម៉ាស់លើឆាកអន្តរជាតិដែលមិនធ្លាប់មានពីមុនមក”៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម