Connect with us

កីឡា

ជើងឯកបាល់ទះអាស៊ីរកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

បានផុស

នៅ

ការប្រកួតបាល់ទះជើងឯកអាស៊ី​ឆ្នាំ​២០២៣​ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ហើយ​ដែល​នឹង​ប្រកួត​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមម្ចាស់​ផ្ទះ​អ៉ីរ៉ង់ ត្រូវជួបជាមួយ​ចិននៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ក្រុមទាំង២ មានប្រវត្តិជួបគ្នាសរុប ២៤លើក ក្នុងនោះអ៉ីរ៉ង់ ធ្លាប់​ឈ្នះ២០លើក ខណៈ​ចិន ធ្លាប់​ឈ្នះ​​៤លើក​ប៉ុណ្ណោះ។

កាលពីឆ្នាំ ២០១១ ក្រុមទាំង២ ​ជួបគ្នា​វគ្គផ្តាច់ព្រ័ត្រ​​ ​ជើងឯកអាស៊ី​នេះ​ដែល​ពេល​នោះ​អ៉ីរ៉ង់បានយកឈ្នះ​ចិនក្នុង​លទ្ធផល ៣-១ ដើម្បី​​​ក្លាយជា​ជើងឯក។ ក្រុមទាំងសុទ្ធតែធ្លាប់គ្រង​ជើងឯកអាស៊ីដូចគ្នា​គឺ​​អ៉ីរ៉ង់​​ធ្លាប់​ឈ្នះ​ជើងឯកអាស៊ី៤សម័យកាល។ ចំណែកក្រុមបាល់ទះជម្រើសជាតិចិនជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះអាស៊ី៣សម័យកាល។

សម្រាប់ជំនួបក្នុងវគ្គពាក់កណ្តាលព្រ័ត្រ​មួយគូទៀតគឺក្រុមខ្លាំង​ជប៉ុនប៉ះ​កាតារ។ ក្រុម​បាល់ទះ​កាតារមិនសូវលេច​ធ្លោប៉ុន្មាន​ទេ​ក្នុង​រង្វាន់បាល់ទះអាស៊ី ប៉ុន្តែ​ប្រវត្តិល្អបំផុតរបស់ពួកគេគឺបានត្រឹមចំណាត់ថ្នាក់លេខ៤ ម្តងគត់​កាល​ពី​ឆ្នាំ២០១៥។

ចំពោះ​ជប៉ុនវិញគឺជាក្រុមខ្លាំងក្នុងតំបន់អាស៊ី ហើយក៏ជាម្ចាស់​ជើង​ឯក​អាស៊ី ៩សម័យកាល។ ក្រុមទាំង២ មានប្រវត្តិជួបគ្នា​៧លើក ក្នុងនោះជប៉ុនឈ្នះ៤លើក និងកាតារឈ្នះ៣លើក។

យោងតាមប្រវត្តិក្នុងការជួបគ្នា ៧លើក ឃើញថា កាតារក៏ជាក្រុម​មាន​​សមត្ថភាខ្ពស់​​​​ដែល​​​ជប៉ុន​ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ថ្ងៃ​ទី​២៥ ខែ​សីហា

  • អ៉ីរ៉ង់ vs ចិន
  • ជប៉ុន vs កាតារ

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម