Connect with us

កីឡា

កាន់តែធំ! FIFA បើកនីតិវិធីប្រឆាំងប្រធានបាល់ទាត់អេស្ប៉ាញដែលថើបមាត់ Jennifer

បានផុស

នៅ

គណៈកម្មការ​វិន័យរបស់សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បានជូនដំណឹងដល់ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales ថា ខ្លួនកំពុងបើកដំណើរការនីតិវិធីប្រឆាំងនឹងលោកចំពោះការប្រព្រឹត្តក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup កាល​ពីថ្ងៃអាទិត្យ ទី២០ ខែសីហា។

លោក Rubiales បានថើប Jennifer Hermoso លើបបូរមាត់អំឡុងពេលឡើងទទួលពានរង្វាន់នៅកីឡដ្ឋាន Stadium Australia បន្ទាប់ពីជ័យជម្នះរបស់អេស្ប៉ាញ ១-០ ទល់នឹងក្រុមអង់គ្លេស។

លោក Luis Rubiales 
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«គណៈកម្មការ​វិន័យរបស់ FIFA បានជូនដំណឹងដល់លោក Luis Rubiales ប្រធានសមាគមកីឡាបាល់ទាត់អេស្ប៉ាញនៅថ្ងៃនេះថា ខ្លួនកំពុងបើកដំណើរការនីតិវិធីវិន័យប្រឆាំងនឹងលោកដោយផ្អែកលើសកម្មភាព​ដែលបានកើតឡើង​ក្នុង​ពេលចុងក្រោយនៃការប្រកួត FIFA Women’s World Cup នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣»។ FIFA បានចេញសេចក្ដីប្រកាស។

ទង្វើ​នេះ​​អាច​បំពាន​លើមាត្រា១៣ កថាខណ្ឌ១ និង២ នៃក្រមវិន័យរបស់ FIFA។

ក្រមវិន័យរបស់ FIFA ចែងថា មន្ត្រីណាក៏ដោយត្រូវតែ “គោរពតាមគោលការណ៍នៃការលេងដោយយុត្តិធម៌ ភាពស្មោះត្រង់ និងសុចរិតភាព”។ អ្នកណាក៏ដោយដែលបំពានច្បាប់ជាមូលដ្ឋាននៃការប្រព្រឹត្តមិន​សមរម្យ និងអាកប្បកិរិយាដែលនាំឱ្យកីឡា ឬ FIFA ធ្លាក់ទៅក្នុងភាពមិនសមរម្យ បុគ្គលនោះអាចត្រូវជួបវិធានការវិន័យ។

លោក Luis Rubiales ថើបមាត់Jennifer

ឧបទ្ទវហេតុ​នេះបានបង្កឱ្យមានការខឹងសម្បារយ៉ាង​ខ្លាំង​ពី​មហាជន​ – រួមទាំងនាយករដ្ឋមន្ត្រីស្តីទី​អេស្ប៉ាញ លោក Pedro Sánchez និងរដ្ឋមន្ត្រីកីឡា Miquel Iceta ​ដែល​បាន​ថ្កោលទោសសកម្មភាពរបស់លោក Rubiales។

លោក Rubiales បានចេញការសុំទោសមួយថ្ងៃ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែវាមិនបានបន្ធូរបន្ថយជុំ​វិញ​អំពាវនាវឱ្យលោកត្រូវបានដាក់វិន័យឡើយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ mirror.co.uk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម