Connect with us

កីឡា

ម្ចាស់ជើងឯកឆ្នាំចាស់ អ៊ីរ៉ង់ ប៉ះ ស្តេចបាល់ទះអាស៊ីជប៉ុន វគ្គផ្តាច់ព្រ័ត្រជើងឯកបាល់ទះអាស៊ី

បានផុស

នៅ

ទី​បំផុត ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ អ៉ីរ៉ង់ ត្រូវ​ប៉ះ​អធិរាជ​បាល់ទះប្រចាំ​តំបន់​អាស៊ី​គឺ​ ​ជប៉ុន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​បាល់ទះ​ជើង​ឯក​អាស៊ី លើកទី​២២ ឆ្នាំ​២០២៣ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​រៀង​ៗ​ខ្លួន​នៅ​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​កាល​ពី​ល្ងាចមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អធិរាជ​បាល់ទះ​ប្រចាំ​តំបន់​អាស៊ី ជប៉ុន ​ត្រូវ​បាន​ក្រុម​បាល់ទះ​កាតារ​បើក​ការ​នាំ​មុខសិត​ទី១​ដោយ​ពិន្ទុ ២២-២៥ ប៉ុន្តែ​ជប៉ុន​បាន​វាយ​បក​៣​សិត​វិញ (២៥-១៨, ២៥-១៥ និង ២៨-២៦)​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

ចំណែកម្ចាស់​ផ្ទះ​អ៉ីរ៉ង់​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​បានលត់​ក្រុម​ជម្រើស​ជាតិ​ចិន​ដោយ​លទ្ធផល ៣-០​ គឺ ២៥-២០, ២៥-២៣ និង ២៥-២៣ ដើម្បី​បោះ​ជំហាន​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ រវាង អ៉ីរ៉ង់ និង ជប៉ុន ត្រូវ​ធ្វើ​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​សីហា​នេះ។

កំណត់​ត្រា​ក្នុងការ​ប្រកួត​បាល់ទះ​ជើង​ឯក​អាស៊ី​នេះ ជប៉ុន ធ្លាប់​ឈ្នះ​ជើង​ឯក​៩​សម័យ​កាល​គឺ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ខណៈ​​អ៉ីរ៉ង់ ធ្លាប់​ឈ្នះ​ជើង​ឯក​បាន​៤​ដង ស្មើ​គ្នា​នឹង​កូរ៉េ​ខាង​ត្បូង​ដែរ ប៉ុន្តែ​កូរ៉េខាង​ត្បូង​នៅ​ឆ្នាំ​២០២៣​នេះ​​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៥​ប៉ុណ្ណោះ​ដោយ​មិន​បាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទេ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម