កីឡា
លទ្ធផល៥គូស្វាយរៀងខាប់U18សប្តាហ៍ទី២បញ្ចប់ដោយគ្មានស្មើគ្នា
ការប្រកួតជើងឯកយុវជនស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២៣ បានបញ្ចប់សប្តាហ៍ទី២ហើយដែលមានការប្រកួតចំនួន៥គូបញ្ចប់ទៅដោយលទ្ធផលឈ្នះ និងចាញ់ ប៉ុន្តែគ្មានស្មើគ្នាឡើយ។
ការប្រកួតពូល ឃ នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ក្រុមបាល់ទាត់យុវជន M.S.T FC ទទួលបានជ័យជម្នះយ៉ាងធំធេង ០-៨ លើក្រុមក្រុមយុវជនតាពៅ នៅវេលាម៉ោង២រសៀល ខណៈការប្រកួតវេលាម៉ោង៤រសៀល ក្រុមយុវជនសាមគ្គី ទទួលបានជ័យជម្នះដោយមិនឲ្យដៃគូតដៃបានដែរគឺ ៤-០ លើក្រុមសសយក ឃុំស្វាយតាយាន សម្រាប់ការប្រកួតសន្សំពិន្ទុពូល ក។
ចំពោះការប្រកួតវេលាម៉ោង៨ព្រឹក នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា នៅពូល ង ក្រុមយុវជន គគីសោម ទទួលបាន៣ពិន្ទុតាមរយៈជ័យជម្នះលើក្រុមយុវជនចុងព្រែក។ វេលាម៉ោង២រសៀល សម្រាប់ការប្រកួតនៅពូល ខ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងU18 ទទួលបានជ័យជម្នះលើក្រុម United Sez FC ដោយលទ្ធផល ៤-០ ហើយគូចុងក្រោយវេលាម៉ោង៤រសៀលសម្រាប់ការប្រកួតក្នុងពូល ង ក្រុមយុវជនសាលាចំរើនសូនីតារកបាន៣ពិន្ទុពេញ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមយុវជនរមាសដោយលទ្ធផល ៦-០។
លទ្ធផល ថ្ងៃសៅរិ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣
- ម៉ោង ២:០០រសៀល៖ តាពៅ ០-៨ M.S.T FC (ពូល ឃ)
- ម៉ោង ៤:០០រសៀល៖ យុវជនសាមគ្គី ៤-០ សសយក ឃុំស្វាយតាយាន (ពូល ក)
លទ្ធផល ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣
- ម៉ោង ៨:០០ព្រឹក៖ យុវជនគគីសោម ៣-១ យុវជនចុងព្រែក (ពូល ង)
- ម៉ោង ២:០០រសៀល៖ ព្រះខ័នរាជស្វាយរៀងU18 ៤-០ UNITED SEZ FC (ពូល ខ)
- ម៉ោង ៤:០០រសៀល៖ សាលាចំរើនសូនីតា 0-៦ យុវជនរមាស (ពូល ង)








អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច