កីឡា
ព្រះខ័នរាជស្វាយរៀងឡើងលើកំពូលតារាង ក្រោយវិសាខាចាញ់បឹងកេត ៤-២
ក្រុមព្រះខ័នរាជស្វាយរៀងបានឡើងទៅឈរលើកំពូលតារាងពិន្ទុក្នុងសប្តាហ៍ទី៤នៃខេមបូឌានព្រីមៀរលីគ២០២៣-២៤ បន្ទាប់ពីក្រុមកំពូលតារាងវិសាខាបានចាញ់ បឹងកេត ដោយលទ្ធផល ៤-២។

វិសាខា មិនអាចរកបានពិន្ទុទេសម្រាប់ការប្រកួតក្នុងសប្តាហ៍ទី៤នេះ បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះបឹងកេតនៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣។

ក្រុមភ្ញៀវបើកការនាំមុខ ០-១ តាមរយៈការស៊ុតពិន័យ១១ម៉ែត្រដោយកីឡាករ Janata នៅនាទី៣០ ប៉ុន្តែបឹងកេតបានស្មើ ១-១ ដោយខ្សែការពារ Anderson នៅនាទី៤២។ សម្រាប់ការប្រកួតនៅវគ្គទី២ ឈានដល់នាទី ៥០ ខ្សែប្រយុទ្ធ Pedro Junior បើកការនាំមុខ ១-២ ជាថ្មី ប៉ុន្តែតារានាំសំណាង ចន្ថា ចន្ធាកា រកបានតាមស្មើ ២-២ នៅ៦៧។

ការប្រកួតឈានដល់វគ្គ៩០+៥ ចន្ថា ចន្ធាកា បានជាបុរសនាំសំណាងជាថ្មីដោយស៊ុតបានគ្រាប់បាល់ទី២ដើម្បីឲ្យបឹងកេតនាំមុខវិញម្តង ៣-២។ ស្ទើរតែបញ្ចប់ទៅហើយបឹងកេតរកបាន១គ្រាប់ដោយកីឡាករ Golubovic នៅចុងម៉ោងបន្ថែម។
តាមរយៈលទ្ធផលនេះ វិសាខា ស្គាល់បរាជ័យជាលើកដំបូងសម្រាប់ការប្រកួតលីគកំពូលកម្ពុជាដែលបានដំណើរការ៤សប្តាហ៍ ធ្លាក់មកត្រឹមចំណាត់ថ្នាក់លេខ២ដោយមាន៩ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀងបានឡើងទៅកាន់កំពូលតារាងដោយមាន១២ពិន្ទុពេញ បន្ទាប់ពីឈ្នះ៤ប្រកួតជាប់គ្នា។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះដែរ ភ្នំពេញក្រោនរកបាន៣ពិន្ទុពីជ័យជម្នះលើម្ចាស់ផ្ទះណាហ្គាវើលដ៍ ដោយលទ្ធផល ២-៣ ខណៈក្រសួងការពារជាតិបានឈ្នះលើអង្គរថាយហ្គឺរ ៣-០ ហើយក្រុមខេត្តព្រៃវែងបានឈ្នះគិរីវង់សុខសែនជ័យ ១-២៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ