កីឡា
សមរភូមិរូបភាពលើទីលានអូឡាំពិកយប់មិញជក់ចិត្ត បឹងកេត ៤-២ វិសាខា
ក្រុមបាល់ទះបឹងកេតទទួលបាន៣ពិន្ទុពេញសម្រាប់ការប្រកួតសប្តាហ៍ទី៤នៃខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ បន្ទាប់ពីទទួលបានជ័យជម្នះដោយលទ្ធផល ៤-២ លើក្រុមខ្លាំងវិសាខានៅយប់ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ លើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងជំនួបដ៏ជក់ចិត្តក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់២១៥៤នាក់ វិសាខា បើកការនាំមុខ ០-១ មុនដោយកីឡាករ Janata តាមរយៈការស៊ុតពិន័យ១១ម៉ែត្រនៅនាទីទី៣០ ប៉ុន្តែ Anderson បានស៊ុតតាមស្មើ ១-១នៅនាទី៤២។ នៅវគ្គទី២ Pedro Eduardo ជួយឲ្យវិសាខានាំមុខ ១-២ ជាថ្មីនៅនាទី៥០។
បន្ទាប់មក ខ្សែបម្រើប្រយុទ្ធ ចន្ថា ចន្ទាកា ត្រូវបានដូរចូលជំនួសខ្សែប្រយុទ្ធ ម៉ាត់ នូរុណ នៅនាទី៦៣។ ចំណាយពេលលើទីលានបានត្រឹមតែ៣នាទីប៉ុណ្ណោះ ចន្ទាកា បានស៊ុតតាមស្មើ ២-២ នៅនាទី៦៦។ ការប្រកួតស្ទើរតែបញ្ចប់ទៅហើយ តារានាំសំណាងដដែលបានទម្លាយសំណាញ់ទីរបស់វិសាខាជាលើកទី២ដើម្បីនាំមុខ ៣-២ នៅនាទី៩០+៤ មុនពេលបញ្ជូនបាល់ឲ្យ Golubovic ស៊ុតចូល១គ្រាប់ទី៤។
ខាងក្រោនជារូបភាពសំបូរបែបនៃការប្រកួតនៅលើទីលាន
អត្ថវទ៖ វីរបុត្រ
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច