កីឡា
FIFA ពិន័យលោក Rubiales ផ្អាកការងារ៩០ថ្ងៃដំបូងរឿងថើបមាត់កីឡាការិនី Jennifer
សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានចេញផ្សាយរូបថតដែលអះអាងថា កីឡាការិនី Jennifer Hermoso បានកុហក ជុំវិញឧបទ្ទវហេតុថើបមាត់ដ៏ចម្រូងចម្រាសជាមួយប្រធានរបស់ខ្លួន គឺលោក Luis Rubiales ដែលថ្ងៃនេះត្រូវបាន FIFA ព្យួរការងារ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានផ្អាកការងារលោក Rubiales រយៈពេល៩០ថ្ងៃដំបូង “ពីសកម្មភាពទាក់ទងនឹងកីឡាបាល់ទាត់ទាំងអស់ក្នុងកម្រិតជាតិ និងអន្តរជាតិ” និងបានចេញបទបញ្ជាហាមលោកទាក់ទងជាមួយកីឡាការិនី Hermoso ក្នុង “បរិយាកាសជិតស្និទ្ធ”។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលការជូនដំណឹងអំពីការផ្អាកបណ្តោះអាសន្ន និងបាននិយាយថា អនុប្រធាន លោក Pedro Rocha នឹងកាន់តំណែងជាប្រធានបណ្តោះអាសន្ន។
បន្ទាប់ពី FIFA បានដាក់ពិន័យដោយព្យួរការងារលោក Rubiales បុគ្គលិកក្រុមគ្រូបង្វឹករបស់ក្រុមបាល់ទាត់នារីអេស្ប៉ាញ ១១នាក់បានដាក់ឈ្មោះរបស់ពួកគេនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ពួកគេបានលាលែងពីតំណែង។ សមាជិកទាំងនោះ “សម្តែងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងខ្លាំងបំផុតចំពោះទង្វើដែលបង្ហាញដោយប្រធាន RFEF”។

ជាការឆ្លើយតប RFEF បានចេញរូបថតចំនួន ៤សន្លឹក ដែលបានបង្ហាញថា កីឡាការិនី Hermoso បានដាក់កម្លាំងលើលោក Rubiales ក្នុងអំឡុងពេលទំនាក់ទំនងរបស់ពួកគេ។
លេខាធិការកីឡាអេស្បាញលោក Victor Francos បានអះអាងថា រដ្ឋាភិបាលនឹងស្នើឱ្យ Rubiales ពន្យល់ពីសកម្មភាពរបស់លោកនៅក្នុងតុលាការអេស្ប៉ាញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គណៈកម្មការវិន័យរបស់ FIFA បានបើកការស៊ើបអង្កេតលើ ករណីនេះនៅកីឡដ្ឋាន Stadium Australia កាលពីថ្ងៃព្រហស្បតិ៍ (២៤ ខែសីហា) ដែលបានគ្របដណ្ដប់លើក្រុមបាល់ទាត់នារីអេស្ប៉ាញឈ្នះជើងឯកពិភពលោកជាលើកដំបូង៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ mirror.co.uk

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច