Connect with us

កីឡា

លោក Pep Muñoz និយាយពីទម្រង់លេងរបស់ មុន្នីឧត្តម និង Nick Taylor រដូវកាលនេះ

បានផុស

នៅ

លោក Pep Muñoz កំពុង​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ដែល​​មិនទាន់​បរាជ័យ​​​ឡើយ​សម្រាប់​ការ​ប្រកួត​ខេមបូឌាន​ព្រីមៀរលីគ​២០២៣-២៤​​​​ចំនួន​៤​សប្តាហ៍​កន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទម្រង់​លេង​បច្ចុប្បន្ន​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​កំពុង​ទទួល​បាន​ជោគជ័យ​មាន ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Marcus Haber ជា​ក្បាល​ម៉ាស៊ីន​រក​គ្រាប់​បាល់ និង​ ប្រាក់ មុន្នីឧត្តម​​ ​ដែល​មាន​​​ខ្សែ​បម្រើ​ស្លាបឆ្វេង​​ Gabriel Silva និង​ខ្សែ​បម្រើ​ស្លាប​ស្តាំ Nick Taylor បូក​រួមទាំង​បម្រើ​​កណ្តាល​​ Ryo Fujii សហការ​ជា​មួយ គួច ដានី និង សេត រ៉ស៊ីប ព្រម​ទាំង​​របាំង​ការពារ​ដ៏​រឹង​មាំប្រធាន​ក្រុម សឿយ វិសាល, សារ៉េត គ្រីយ៉ា និង Odawara។

ប្រាក់ មុន្នីឧត្តម កាល​ពី​រដូវ​កាល​មុន​មិន​សូវ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទេ ហើយ​កីឡាករ​ខ្មែរ-អាមេរិក Nick ទើប​ចូល​រួម​ដើម​ឆ្នាំ​២០២៣​នេះ ប៉ុន្តែ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​​បើក​រដូវ​កាល​ក៏​មិន​សូវ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ដែរ​ក្រោម​ការ​ដឹក​នាំ​របស់លោក Conor Nester។

ទោះ​បី​ជា​យ៉ាង ការ​ប្រកួត​​ក្នុង​សប្តាហ៍​ទី​៤ Nick Taylor មិន​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទេ​ដោយ​ដាក់​ជំនួស​កីឡាករ​ឡាវ Bounphachan។ នៅ​ពេល​សួរ​ថា តើ​លោក​ចាប់​អារម្មណ៍​យ៉ាង​ណា​ចំពោះ​​កីឡាករ មុន្នីឧត្តម និង Taylor ដែល​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​របស់​លោក​ក្នុង​ដើម​រដូវ​កាល​នេះ?

លោក Pep Muñoz បាន​ឆ្លើយ​ថា ៖«មុន្នីឧត្ដម និង Nick Taylor បាន​ប្រឹង​ប្រែង​ហ្វឹកហាត់ល្អ។ ពួក​គេ​បង្ហាញខ្លួន​លើទីលាន​បានល្អ ទាំងបច្ចេកទេស និងការលេងជាក្រុម។ ជាពិសេសពួកគេលេងត្រូវនឹងទម្រង់​​ដែលខ្ញុំចង់បាន។ និយាយជារួម កីឡាករ​ព្រះខ័នរាជស្វាយរៀងទាំងមូលគឺធ្វើបានល្អដូច​គ្នា​ មិនមែន​មាន​តែ មុន្នីឧត្ដម និង Nick Taylor ទេ»។

គិតត្រឹមសប្ដាហ៍ទី៤ ខ្សែប្រយុទ្ធ HABER បន្ត​ឈរកំពូលតារាង​ជា​អ្នករក​បាន​គ្រាប់​បាល់ច្រើនជាងគេ មាន៦គ្រាប់ និងលេខ២ កីឡាករសញ្ជាតិប្រេស៊ីល OLIVEIRA BASTOS របស់វិសាខាមាន៥គ្រាប់។

៤​ប្រកួត​កន្លង​ទៅ​របស់​​ព្រះ​ខ័ន​រាជ​ស្វាយរៀងគឺ​ឈ្នះ​ក្រសួង​ការពារ​ជាតិ ០-២, ឈ្នះ​ភ្នំពេញ​ក្រោន ២-១, ឈ្នះណាហ្គាវើលដ៍ ១-០ និង​ឈ្នះ​អាយអេសអាយ ដង្កោសែនជ័យ ១-២ ដោយ​មាន​១២​ពិន្ទុ​ពេញ ឈរ​លើ​កំពូល​តារាង។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជំនួបសប្ដាហ៍ទី៥ ព្រះខ័ន​រាជស្វាយរៀងនឹង​បើកទ្វារផ្ទះ​របស់​ទទួលភ្ញៀវ​មក​ពី​ខេត្ត​សៀមរាប​គឺ​អង្គរថាយហ្គឺរ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម