Connect with us

កីឡា

កម្ពុជាឈុតធំមាន សៀង ចន្ធា, ចន្ទាកា តែ​អត់ មុន្នីឧត្តម, សារ៉េត​ គ្រីយ៉ា..

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​បញ្ជី​ឈ្មោះ​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២​គូ​​នា​​​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ​ដោយ​មាន​កីឡាករ​ថ្មី​មួយ​ចំនួន​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ ប៉ុន្តែ​កីឡាករ​រៀម​ច្បង​ខ្លះ​ដែល​កំពុង​បង្ហាញ​ខ្លួន​ក្នុង​លីគ​កំពូល​កម្ពុជា​ញឹក​ញាប់​មិន​បាន​ជាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​លេខ​៩​របស់​ក្លិប​លីគ​ទី២​កាតារ សៀង ចន្ធា ខ្សែ​បម្រើ​ប្រយុទ្ធ​កំពុង​ឡើង​ជើងរបស់​បឹងកេត​ ចន្ធា ចន្ទាការ ខ្សែ​ប្រយុទ្ធ​របស់​បឹងកេត ឃាន់ សុប៉ិន ខ្សែ​បម្រើ​ភ្នំពេញ​ក្រោន ផាច់ សុជាវីឡា និង​ខ្សែ​ប្រយុទ្ធ​វិសាខា រ៉ឹង ប៊ុនហៀង ត្រូវ​បាន​កោះ​ហៅចូល​ក្នុង​បញ្ជី។ យ៉ាង​ណា ខ្សែ​ប្រយុទ្ធ រ៉ឹង ប៊ុនហៀង មិន​សូវ​បាន​បង្ហាញ​ខ្លួន​ញឹក​ញាប់​ទេ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​៤​សប្តាហ៍​កន្លង​ទៅ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ខ្សែ​ប្រយុទ្ធ​លេខ​៧ ប្រាក់ មុន្នីឧត្តម និង​ខ្សែ​ការពារ សារ៉េត គ្រីយ៉ា ​មិន​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ទេ​លើក​នេះ។ នៅ​ដើម​រដូវ​កាល​៤​សប្តាហ៍​កន្លង​ទៅ កីឡាករ​​ទាំង​ពីរ​តែង​តែ​បង្ហាញ​ខ្លួន​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​ជម្រើស​១១​នាក់​ដំបូង​រហូត។

កីឡាករ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​ត្រូវ​​បាន​កោះ​ហៅ​គឺ គួច ដានី, សឿយ វិសាល និង Nick Taylor។ ខណៈ​សមាជិក​បឹង​កេត​ត្រូវ​បាន​កោះហៅ​ច្រើន​ដូច​ជា វ៉ាន់ តៃឡាម៉ី, ជា វេសលី, ចាន់ វឌ្ឍនាកា, ចន្ធា ចន្ទាកា, ឃាន់ សុប៉ិន និង​កាន់​ ពិសាល។ កីឡាកររបស់​ណាហ្គាវើលដ៍​មាន​២​រូប​គឺ គួច សុកុម្ភៈ និង ឈង់ ប៊ុនណាត ខណៈ​ភ្នំពេញ​ក្រោន​មាន អ៊ន ចាន់ប៉ូលីន, លឹម ពិសុទ្ធ, យ៉ើ មូស្លីម, ផាច សុជាវីឡា, ជូន ចាន់ចាវ។

ចំពោះ​ក្លិប​បាល់ទាត់​វិសាខា​ក៏​មាន​កីឡាករ​ច្រើន​ត្រូវ​បាន​កោះហៅ​ដែរ​គឺ ហ៊ុល គឹមហ៊ុយ, អ៉ិន សុដាវីត, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត និង កែវ សុខសិលា, រ៉ឹង ប៊ុនហៀង និង ស៊ិន កក្កដា។

ចំពោះ​អ្នក​ចាំទី​មាន គឹម ចាន់វាសនា របស់​ព្រៃវែង ហ៊ុយ គឹមហ៊ុយ​របស់ វិសាខា និង កែវ សុខសិលា របស់​វិសាខា ប៉ុន្តែ​គ្មាន អ៊ុំ វិចិត្រ របស់​ភ្នំពេញ​ក្រោន​ទេ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម