កីឡា
ការប្រកួតបាល់ទះនារីជើងឯកអាស៊ី២០២៣មាន១៤ក្រុមចាប់ផ្តើមថ្ងៃស្អែក
ការប្រកួតបាល់ទះនារីជើងឯកអាស៊ី លើកទី២២ (2023 Asian Women’s Volleyball Championship) នឹងចាប់ផ្តើមនៅថ្ងៃស្អែក ទី៣០ ខែសីហា ឆ្នាំ២០២៣ ដែលមានក្រុមខ្លាំងៗនៅតំបន់អាស៊ីចំនួន១៤ចូលរួមប្រកួតនៅខេត្ត Nakhan Ratchasima ប្រទេសថៃ។

តាមការគ្រោងទុក ក្រុមជាប់វគ្គជម្រុះចំនួន១៧ដែលទទួលបានកៅអីឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រនៅប្រទេសថៃ ប៉ុន្តែមានក្រុម៣គឺ ឥណ្ឌូណេស៊ី នូវេលសេឡុង និង ស្រីលង្កា បានដកខ្លួន ដូច្នេះនៅសល់តែ១៤ក្រុមប៉ុណ្ណោះដែលត្រូវប្រជែងគ្នាឆ្នាំ២០២៣នេះ។
ការប្រកួតត្រូវបានបែងចែកជា៤ពូលគឺពូល A B C និង D ដែលត្រូវប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា មុនពេលបន្តប្រកួតវគ្គខ្វែង និងប្រកួតដណ្តើមចំណាត់ថ្នាក់ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៦ ខែកញ្ញាទើបចប់។

នេះជាលើកទី២២នៃព្រឹត្តិការណ៍ប្រកួតបាល់ទះនារីជើងឯកអាស៊ី បន្ទាប់ពីរៀបចំលើកដំបូងតាំងពីឆ្នាំ១៩៧៥។ តាមប្រវត្តិមានតែ៣ប្រទេសប៉ុណ្ណោះដែលធ្លាប់ឈ្នះជើងឯកគឺ ក្រុមនារីចិនឈ្នះជើងឯកច្រើនជាងគេបំផុតរហូតដល់១៣ដង ខណៈក្រុមនារីជប៉ុនធ្លាប់ឈ្នះ៥ដង និងក្រុមនារីថៃធ្លាប់ឈ្នះ២ដង។

ក្រុមនារីជប៉ុនជាម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ដែលបានឈ្នះកាលពីឆ្នាំ២០១៩ ប៉ុន្តែនៅឆ្នាំ២០២១មិនបានរៀបចំការប្រកួតទេដោយសារវិបត្តិកូវីដ-១៩។

ពូល A៖ ថៃ (ម្ចាស់ផ្ទះ) អូស្ត្រាលី និង ម៉ុងហ្គោលី
ពូល B៖ ជប៉ុន អ៉ីរ៉ង់ និង ឥណ្ឌា
ពូល C៖ កូរ៉េខាងត្បូង ឆាយនីសតៃប៊ិ វៀតណាម និង អ៊ូបេគីស្ថាន
ពូល D៖ ចិន កាហ្សាក់ស្ថាន ហុងកុង និង ហ្វីលីពីន
សូមបញ្ជាក់ថា ក្រុមជើងឯក ក្រុមលេខ២ និងក្រុមលេខ៣ ទទួលបានកៅអីដោយស្វ័យប្រវត្តិ ឡើងទៅចូលរួមប្រកួតបាល់ទះជើងឯកពិភពលោកឆ្នាំ២០២៥ (2025 World Championship)៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?