Connect with us

កីឡា

ម្តាយ​របស់​ប្រធាន​បាល់ទាត់​អេស្បាញ​ ដែល​មាន​ជម្លោះ​ធ្វើ​កូដកម្ម​អត់អាហារ

បានផុស

នៅ

ម្តាយរបស់​លោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្បាញដែល​រងការរិះគន់ចំពោះការថើប​មាត់​របស់​កីឡាការិនី Jennifer Hermoso ក្នុង​ពេល​ទទួល​ពានជើងឯក​នារី​ពិភព​លោក (Women’s FIFA World Cup) បានចាប់ផ្តើមកូដកម្ម​ដោយ​ការ​អត់អាហារ នៅ​ថ្ងៃច័ន្ទ ដើម​សប្តាហ៍​នេះ ដើម្បីការពារកូនប្រុស ខណៈមានការអំពាវនាវឱ្យ​លាលែងពីតំណែង ហើយព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេតបឋម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Luis Rubiales ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ដាក់​ពិន័យ​ដោយ​ផ្អាក​ការងារ​គ្រប់​សកម្មភាព​កីឡា​បាល់ទាត់​ជា​បឋម​ចំនួន​៩០​ថ្ងៃ និង​មាន​អ្នក​រិះ​គន់​ជា​ច្រើន​អំពាវ​នាវ​ឲ្យ​លោក​លា​ឈប់​ពី​តំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ ប៉ុន្តែ​លោក​បាន​បដិសេធ​លា​លែង។

ម្ដាយរបស់លោក​ Rubiales គឺ​អ្នក​ស្រី Ángeles Béjar បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ EFE ថា អ្នក​ស្រី​នឹងបន្តធ្វើកូដកម្មអត់អាហារ “ទាំងយប់ទាំងថ្ងៃ” នៅ​ព្រះវិហារមួយ​ភាគខាងត្បូងប្រទេសអេស្ប៉ាញ ចំពោះ​អ្វីដែល​អ្នក​ស្រីហៅថា “ការញុះញង់ដ៏អមនុស្សធម៌”​លើ​កូន​ប្រុស​របស់​អ្នក​ស្រី។

ថ្លែងនៅខាងក្រៅព្រះវិហារនៅភាគខាងត្បូងទីក្រុង Motril បងប្អូនជីដូនមួយរបស់លោក​ Rubiales ឈ្មោះ Vanessa Ruiz បានចូលរួមជាមួយម្តាយ​ក្នុងការអំពាវនាវដល់ កីឡាការិនី Hermoso ឱ្យ “ប្រាប់ការពិត”។

កីឡាការិនី Hermoso បានបដិសេធការអះអាងរបស់ លោក Rubiales ដែលថា នាងបានយល់ព្រមចំពោះអ្វីដែល​ហៅថា “ការថើបគ្នាទៅវិញទៅមក” ក្នុងអំឡុងពេលពិធីបំពាក់មេដាយ កាលពីថ្ងៃទី២០ ខែសីហា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ mirror.co.uk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម