Connect with us

កីឡា

កំណត់ត្រាល្អបំផុតរបស់ លោក Koji មុនពេលដឹកនាំU23កម្ពុជាក្នុងពាន AFC U23

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) បានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រលើកដំបូងរបស់ខ្លួនក្នុងការឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រជើងឯកយុវជនអាស៊ី AFC U-20 Asian Cup កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម U19 កម្ពុជា​ស្ថិត​​ក្នុង​​​ពូល G សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ពី​ថ្ងៃ​ទី​២ ដល់​​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​នៅ​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ អូឡាំពិក ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដើម្បី​​​យក​ក្រុម​លេខ​១ និង​លេខ​២​ក្នុង​ពូល​ធ្វើ​ដំណើរ​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​​ AFC U-20 Asian Cup ឆ្នាំ​២០២០ ដែល​ប្រទេស​អ៊ូបេគីស្ថាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ក្រោម​ការ​ដឹក​នាំ​របស់​លោក Koji Gyotoku ក្រុម​ U19 កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ឆ្លង​កាត់​ការ​ប្រកួត​៤​លើក​ក្នុង​ពូល​គឺ​ឈ្នះ​៣ និង​ចាញ់១។ ​ចាប់​ផ្តើម​ការ​​ប្រកួត​ទី១​ចាញ់​ U19 ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-៥។ គ្រាប់​បាល់ទាំង​៤​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ​ មិត្ត សាម៉ើយ, ជា សុខម៉េង, រី លាភផេង និង សឿត ណាវ៉ា។

ប្រកួត​ទី២ ក្រុម​កម្ពុជា​បាន​ឈ្នះកោះ Norther Mariana ដោយ​លទ្ធផល ៩-០។ គ្រាប់បាល់​រក​បាន​ដោយ​កីឡាករ​ ធី លៀង ២គ្រាប់, មិត្ត សាម៉ើត ១គ្រាប់, លឹម ពិសុទ្ធ ២គ្រាប់, វុត តុលា ១គ្រាប់ និង សៀង ចន្ធា ៣គ្រាប់។

ប្រកួត​ទី៣ ក្រុម​កម្ពុជា​ឈ្នះ​ថៃ ​ដោយលទ្ធផល ២-១។ ​២​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ​ មិត្ត សាម៉ើយ និង សៀង ចន្ធា ហើយ​ការ​ប្រកួត​ចុង​ក្រោយ​​ឈ្នះ ព្រុយណេ ៣-០ ​ដែល​គ្រាប់បាល់​រក​បាន​ដោយ​ លឹម ពិសុទ្ធ, កែវ ឧត្តម និង មិន រតនៈ។

ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ក្រុម​យុវជន​កម្ពុជា​រក​បាន​៩​ពិន្ទុ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​បាន​​កៅអីឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ ខណៈ​លេខ​១​បាន​ទៅ​ក្រុម U19 ម៉ាឡេស៊ី ដែល​ឈ្នះ​ទាំង​៤​ប្រកួត ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ-១៩ ម្ចាស់​ផ្ទះ​អ៊ូបេគីស្ថាន​បាន​លុប​ចោល​ការ​ប្រកួត​ព្រឹត្តិការណ៍ លើក​ទី​៤១ ​ឆ្នាំ​២០២០។

តារាង​ពិន្ទុ​ក្នុង​ពូល G កាល​ពី​ឆ្នាំ​២០១៩

  • លេខ១៖ ម៉ាឡេស៊ី ឈ្នះទាំង៤ មាន១២ពិន្ទុ
  • លេខ២៖ កម្ពុជា ៤ប្រកួត ឈ្នះ៣ និងចាញ់១ មាន៩ពិន្ទុ
  • លេខ៣៖ ថៃ ៤ប្រកួត ឈ្នះ២ ចាញ់២ មាន៦ពិន្ទុ
  • លេខ៤៖ ព្រុយណេ ៤ប្រកួត ឈ្នះ១ ចាញ់៣ មាន៣ពិន្ទុ
  • លេខ៥៖ កោះ Norther Mariana ៤ប្រកួត ចាញ់ទាំង៤ មាន​សូន្យ​ពិន្ទុ

ពេល​នេះ Koji Gyotoku ត្រូវ​បាន​ប្រគល់​ភារកិច្ច​ដឹក​នាំ​ក្រុម U23 កម្ពុជា​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល AFC U23 Asian Cup ​ឆ្នាំ​២០២៤។ ក្រុម​យុវជន​កម្ពុជា​ស្ថិត​នៅ​ពូល J ដែល​មាន​ម្ចាស់​ផ្ទញអារ៉ាប៊ីសាអ៊ូឌីត លីបង់ និង​ម៉ុងហ្គោលី។

កម្មវិធី​ប្រកួត

  • ថ្ងៃ​ទី៦ កញ្ញា៖ កម្ពុជា vs លីបង់
  • ថ្ងៃ​ទី​៩ កញ្ញា៖ កម្ពុជា vs ម៉ុងហ្គោលី
  • ថ្ងៃ​ទី​១២​ កញ្ញា៖ កម្ពុជា vs អារ៉ាប៊ីសាអ៊ូឌីត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

៥ ឆ្នាំ ចុងក្រោយ​ ​វិស័យ​ទូរគមនាគមន៍​កម្ពុជា​សម្រេច​បាន​​វឌ្ឍនភាព​អ្វីខ្លះ?

ព័ត៌មានជាតិ៩ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ផ្តោតសំខាន់លើកិច្ចការរួមគ្នា ប្រកបដោយសហថាមពលដល់ស្ត្រី និងក្មេងស្រីគ្រប់រូប

កីឡា៣០ នាទីutes មុន

លីគចាប់​ផ្តើម​សម្រាក ក្រុម​ជម្រើស​ជាតិ​ត្រៀម​ប្រកួតអន្តរជាតិ

ទុរេនវៀតណាម
សេដ្ឋកិច្ច៣២ នាទីutes មុន

កសិករវៀតណាមបារម្ភពីតម្លៃទុរេន​ ខណៈជិតដល់រដូវប្រមូលផលធំ

ព័ត៌មានជាតិ៣៣ នាទីutes មុន

គ្រូ​ឆ្នើម​ ពេជ្រ សុផាន់៖​ ខ្សែក្រវាត់​-ថវិកា​៤៨​លាន​រៀល​ ពេជ្រ អាទិទេព​ នឹង​ក្លាយ​ជា​យុវជនល្អ​

Sokha Hotels

ព័ត៌មានពេញនិយម